អ្នក​នៅ​រស់​ពី​រញ្ជួយ​ដី​ពុះពារ​ការ​លំបាក​ ខណៈ​ការស្វែងរក​នឹង​បញ្ចប់ ​ហើយ​អ្នក​ស្លាប់​កើន​លើស ៤៦,៤០០​នាក់​

2023/02/20 09:10:39 pm        645

​ទួរគី៖ ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន និង​មហន្តរាយ​ប្រទេស​ទួរគី​និយាយ​ថា ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​បាន​បញ្ចប់​ក្នុង​ខេត្ត​ភាគច្រើនដែល​មាន​រយៈពេល​ជិត​ ២​សប្តាហ៍ ​បន្ទាប់ពីរ​ញ្ជួយ​ដី​ដ៏​មហន្តរាយ​ក្នុង​ខែ​នេះ​នៅ​ប្រទេស​ទួរគី និង​ស៊ី​រី​។

មានការ​អបអរចំពោះ​ក្រុម​ជួយសង្គ្រោះ​អន្តរជាតិ ខណៈ​ប្រទេស​ទួរគី​បានបញ្ចប់​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ភាគច្រើន​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត ៧.៨រ៉ិច​ទ័​រ​បាន​បំផ្លាញ​នៅ​ភាគ​អាគ្នេយ៍​របស់​ប្រទេស​ទួរគី និង​ប្រទេស​ដែល​នៅ​ជិតខាង​ស៊ី​រី​។ ពលរដ្ឋ​ខេត្ត Hatay ដែល​រងគ្រោះ​ខ្លាំង​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី ​បាន​ឈរ​មើល​គ្រឿងចក្រ​ជីក​កកាយ​ធ្វើការ​ដើម្បី​យកចេញ​កម្ទេច​ថ្ម​នៃ​អគារ​ដែល​ត្រូវបាន​បំផ្លាញ​។ ខណៈ​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​បាន​ថយ​ចុះ ក្រុមគ្រួសារ​ជាច្រើន​បាន​បួងសួង​សុំឱ្យ​រកឃើញ​សាកសព​អ្នកជា​ទីស្រលាញ់​របស់​​ពួកគេ និង​បាន​និយាយថា យើង​ចង់ឱ្យ​ការស្វែងរក ​និង​ការជួយ​សង្គ្រោះ​បន្ត​រយៈពេល​មួយខែ​។ មនុស្ស​អាច​ស្លាប់​រួចទៅហើយ ប៉ុន្តែ​យ៉ាងហោចណាស់​ពួកគេ​អាច​រកឃើញ​សាកសព​ទាំងនោះ ហើយ​ពួកគេ​នឹងមាន​ផ្នូរ​ និង​ដឹងថា​ ពួកគេ​នៅទីណា​។

រញ្ជួយ​ដី​បណ្តាល​ឲ្យ​មនុស្ស​ជាង ៤៦,៤០០​នាក់​ស្លាប់​នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ហើយ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់បង់​ផ្ទះសម្បែង​។ ទន្ទឹម​នឹងនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken បានធ្វើការ​ស្ទង់​មើល​លើ​ការ​ខូច​ខាត​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃអាទិត្យ និង​បាន​សន្យា​ផ្តល់ជំនួយ​បន្ថែមចំនួន ១០០លាន​ដុល្លារ​សម្រាប់​ការឆ្លើយតប បន្ថែម​លើ​ជំនួយ​ ៨៥លាន​ដុល្លារ​ដែល​ត្រូវបាន​អនុម័ត​រួចហើយ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ប្រហែល ២៦​លាន​នាក់​នៅ​ទូទាំងប្រទេស​ទួរគី និង​ស៊ី​រីត្រូវការ​ជំនួយ​មនុស្សធម៌​។ កាល​ពី​ថ្ងៃអាទិត្យ អង្គការ​សប្បុរសធម៌​ផ្នែក​វេជ្ជសាស្ត្រ (MSF) បាន​និយាយថា ក្បួន​រថយន្ត​ដឹកទំនិញ​របស់ខ្លួន​បាន​ចូលទៅក្នុង​ប្រទេស​ស៊ី​រី បន្ទាប់ពី​មានការ​ព្រួយ​បារម្ភ​អំពី​កង្វះ​លទ្ធភាព​ចូល​ទៅដល់​តំបន់ ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm