អាមេរិក​និយាយថា ចិន​អាច​ផ្តល់​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី

2023/02/20 09:28:54 pm        691

​អាមេរិក៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken បាន​និយាយថា លោក​បានបង្ហាញ​ពី​ការព្រួយបារម្ភ​របស់លោក​ទៅកាន់​អ្នកការទូត​កំពូល​របស់​ប្រទេស​ចិន អំពី​ការគាំទ្រ​ដែល​អាចធ្វើ​ទៅបាន​របស់​ទីក្រុង​ប៉េកាំង សម្រាប់​យោធា​រុស្ស៊ីក្នុងការ​វាយលុក​នៅ​អ៊ុយ​ក្រែ​ន​ដែល​នៅតែ​បន្ត​។​

​លោក Blinken បាន​ជួប​ជាមួយ​លោក Wang Yi នៅ​ខាងក្រៅ​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ដែល​ជំនួប​នេះ​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​។​ ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ABC News កាល​ពី​ថ្ងៃអាទិត្យ លោក Blinken បាន​និយាយថា ប្រទេស​ចិន​បានផ្តល់​ការគាំទ្រ​ផ្នែក​នយោបាយ និង​ការទូត​ដល់​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​រុស្ស៊ី​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​។​ ​លោក Blinken និយាយថា វា​ជាការ​សំខាន់​សម្រាប់​លោក​ក្នុងការ​ចែករំលែក​យ៉ាងច្បាស់​ជាមួយលោក Wang Yi ថា នេះ​នឹង​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​។ រដ្ឋាភិបាល​អាមេរិក​បានបង្ហាញ​ថា រុស្ស៊ី​កំពុង​ស្វែងរក​ជំនួយ​ផ្នែក​យោធា​ពី​ប្រទេស​ចិន​។

ជាក់ស្តែង​ទីក្រុង​វ៉ាស៊ីនតោនកំពុង​ព្រមាន​ថា ​ខ្លួន​នឹងមាន​ចំណាត់ការ ប្រសិនបើ​ទីក្រុង​ប៉េកាំង​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ទីក្រុង​មូ​ស្គូ​។​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​សហរដ្ឋអាមេរិក​-​ចិន​មាន​ភាពមិនច្បាស់លាស់ ចាប់តាំងពី​ទីក្រុង​វ៉ាស៊ីន​តោន​បាន​និយាយ​ថា ប្រទេស​ចិន​បាន​បង្ហោះ​បា​ឡុង​ចារកម្ម​នៅលើ​ទ្វីបអាមេរិក មុនពេល​យន្តហោះ​ចម្បាំង​អាមេរិក​បាន​បាញ់​ទម្លាក់​តាម​ការបញ្ជា​រប​ស់​ប្រធានាធិបតី​លោក Joe Biden។ ជម្លោះ​ក៏បាន​កើតឡើង​នៅពេលដែល​ប្រទេស​លោកខាងលិច​ កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការឆ្លើយតប​របស់​ក្រុង​ប៉េកាំង​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1089
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        534
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm