សាកសព​របស់ Christian Atsu ត្រូវបាន​រកឃើញ​ក្រោម​គំនរ​អគារ​ដែល​ដួលរលំ​ដោយសារ​រញ្ជួយ​ដី​នៅ​ទួ​ក​គី​

2023/02/20 09:47:44 pm        143

​បាល់ទាត់៖ ​អតីត​កីឡាករ​បាល់ទាត់​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្របខណ្ឌ English Premier League, Christian Atsu ត្រូវបាន​គេ​រកឃើញ​សាកសព​ក្រោម​អគារ​ដែល​ដួលរលំ​ដោយសារ​រញ្ជួយ​ដី​នៅ​ទួ​ក​គី​។ ​​កីឡាករ​ជំរើសជាតិ​ហ្កា​ណា​វ័យ ៣១ឆ្នាំ​រូបនេះ​ស្ថិតក្នុង​គេហដ្ឋាន​របស់ខ្លួន​ អំឡុងពេល​នៃ​គ្រោះ​រញ្ជួយ​ដីកា​លពី ២​សប្តាហ៍​មុន ហើយក៏​ត្រូវ​សង្កត់​ដោយ​គំនរ​ផ្ទះ​ដែល​ដួល​រលំ​នោះ​។ ​

តាំងពី​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត ៧.៨​រិច​ឆ្ទ័​រ​មិន​ធ្លាប់​មាននៅ​ទីក្រុង Antakya ខេត្ត Hatay ប្រទេស​ទួ​ក​គី Christian Atsu ក៏បាន​បាត់​ខ្លួន និង​ត្រូវបាន​គេ​សង្ស័យថា​បាត់​បង់ជីវិត​បាត់ទៅហើយ​។ ​នេះ​ជា​ដំណឹង​ដ៏​អកុសល និង​សោកសង្រេង​មួយ​សម្រាប់​គ្រួសារ​បាល់ទាត់​ទាំងមូល ខណៈ​ការប្រកួត​នៅ English Premier League កាលពី​ថ្ងៃ​សៅរ៍​រវាង Newcastle និង Liverpool ក៏មាន​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់ Atsu និង​អ្នក​បាត់​បង់ជីវិត​ផ្សេងទៀត​ប្រមាណ​ជាង ៤ម៉ឺន​នាក់​។

​​Atsu បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៩០+៧ នៅ​ក្របខណ្ឌ​លី​គ​កំពូល​ទួ​ក​គី​ឱ្យ​ក្រុម​បាល់ទាត់ Hatayspor ឈ្នះ​លើ Kasimpasa ១-០ តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​បាត់​ខ្លួន ​បន្ទាប់ពី​ហេតុការណ៍​រញ្ជួយ​ដី​កំរិត ៧.៨​រិច​ឆ្ទ័​រដែល​បាន​លេប​ត្របាក់​អគារ​ស្នាក់​មួយចំនួនធំ​នៅ​ព្រំដែន​ទួ​ក​គី និង​ប្រទេស​ស៊ី​រី​។​ ​រំលឹកថា Christian Atsu បច្ចុប្បន្ន​វ័យ ៣១ឆ្នាំ​ធ្លាប់​ចំណាយពេល​លេង​នៅ Premier League ជាមួយ Newcastle និង Everton ហើយក៏​ធ្លាប់​ផ្លាស់​ទៅ Chelsea ក្នុង​កិច្ចសន្យាខ្ចី មុន​ផ្លាស់​ទៅកាន់ Hatayspor កាលពី​ខែកញ្ញា​ឆ្នាំមុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        107
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        121
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm