កូរ៉េខាងត្បូងអះអាងថានឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំឡើងថែមទៀត

2023/02/21 03:13:39 am        114

ភ្នំពេញ ៖ នៅវិមានសន្តិភាពរសៀលថ្ងៃទី២០កុម្ភ: ក្នុង​ពេល​អនុញ្ញាត​ឱ្យ​ឯកឧត្តម Park Jung wook ឯកអគ្គរដ្ឋ​ទូតថ្មី​នៃ​សាធារណរដ្ឋកូរ៉េ ចូលជួប​សំដែង​ការ​គួរ​សម​និង​ពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម Park បានអះអាង​ថានឹងខិតខំជំរុញ​ទំនាក់ទំនងជាមួយ​កម្ពុជាឱ្យកាន់​តែរឹងមាំឡើងថែមទៀត។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម. Park បាន​គោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមគឺពិតជាមានកិត្តិយស​ណាស់​ដែល​ត្រូវ​បាន​តែង​តាំងជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិងពេញសមត្ថភាពរបស់កូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជា​ហើយឯកឧត្តម​នឹងខិតខំប្រឹងប្រែង​ឲ្យអស់ពី​សមត្ថភាពដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងថែមទៀត។ឯកឧត្តមបានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតីកូរ៉េជូនចំពោះសម្ដេចតេជោហើយក៏

បានគោរពជម្រាបជូនសម្ដេចតេជោថា ៖ ឯកឧត្តមបានសិក្សាស្វែងយល់អំពីសកម្មភាពរបស់សម្ដេចតេជោក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូច​ជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តម Park ក៏បានសូមគោរពសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ​ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េមានការរីកចម្រើនជាលំដាប់ បើទោះ​បីជា​មានជំងឺកូវីដ១៩ ក៏ដោយ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ដល់១ពាន់លាន​ដុល្លារកាលពីឆ្នាំទៅ ហើយកូរ៉េគឺជាអ្នកវិនិយោគលំដាប់លេខ២​នៅកម្ពុជាជាមួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាមួយនឹង​ច្បាប់​វិនិយោគថ្មីដែល​មិន​យក​ពន្ធត្រួតគ្នា​និង​មាន​វិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។ឯកឧត្តមបាន

បន្ថែមថា៖រដ្ឋាភិបាលកូរ៉េបានផ្ដល់ជំនួយODAមកកម្ពុជាច្រើនជាងគេ រួមទាំងជំនួយសម្រាប់ការសាងសង់ស្ពាន

ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារនិងឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅត្រើយម្ខាងទៀត​ដែល​នឹង​ជួយក្នុងការធ្វើ​ដំណើរនិង​សេដ្ឋកិច្ចកម្ពុជា។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោ​អំពីក្តី​បារម្ភនៃការបាញ់​កាំជ្រួច​របស់កូរ៉េខាងជើងដែលជាការគំរាមកំហែងដល់សន្តិភាព​នៅឧបទ្វីបកូរ៉េផងនិងពិភពលោកផង។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តមPark ដែលត្រូវបាន​តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កូរ៉េខាងត្បូងប្រចាំកម្ពុជានិងបាន​ថ្លែងអំណរគុណជូនចំពោះឯកឧត្តមParkផងដែរ ចំពោះការពាំនាំការ​ផ្ដាំផ្ញើសួរសុខទុក្ខអំពី​ប្រធានាធិបតីកូរ៉េនិងការប្ដេជ្ញាចិត្តក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចបានជម្រាបជូនឯកឧត្តមPark អំពីដំណើរនៃការចាប់ផ្ដើមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយ​សម្ដេចបានយល់ស្របជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងនៃ​ប្រទេសទាំងពីរដែលបន្តរីកចម្រើនជាលំដាប់។សម្ដេចតេជោបានឆ្លៀតឱកាសថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយដល់កម្ពុជាបើទោះបីជា​មាន​ការរីករាល​កូវីដ១៩​​ក៏ដោយក៏កូរ៉េមិនបិទការហោះហើរមកកាន់កម្ពុជាឡើយ។

នេះសបញ្ជាក់ឲ្យឃើញថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយក៏កូរ៉េមិនផ្លាស់ប្តូរឥរិយាបទចំពោះកម្ពុជាដែរ។ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េដែលបានអនុញ្ញាតឲ្យពលករកម្ពុជាបាន​ទៅធ្វើការនៅកូរ៉េទទួលបានប្រាក់ខែនិងជំនាញត្រឡប់មកកម្ពុជាវិញ។សម្តេចអរគុណចំពោះជំនួយ​របស់កូរ៉េក្នុងការកសាងស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅជ្រោយចង្វារនិងឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយម្ខាងទៀត។

ចំពោះបញ្ហាកូរ៉េខាងជើងសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តមPark ថា៖កម្ពុជាថ្កោលទោសកូរ៉េខាងជើងដែលធ្វើការបាញ់មីស៊ីលម្ដងហើយម្ដងទៀតរួមទាំងការបាញ់កាលពីព្រឹកមិញផង ដែលជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កើតនូវភាពតានតឹងនិងគំរាមកំហែងដល់សន្តិភាពទាំងនៅឧបទ្វីបកូរ៉េនិងនៅលើពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm