អត្តពលកម្ម៖ សហព័ន្ធខ្មែរកីឡាអត្តពលកម្មបានបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិកម្រិត ១ ឆ្នាំ២០២៣ ដើម្បីបង្កើនធនធានមន្ដ្រីបច្ចេកទេស និងឆ្លើយតបតម្រូវការជាក់ស្ដែងនៃការប្រកួតប្រចាំឆ្នាំ ទាំងថ្នាក់ជាតិ និងអន្ដរជាតិនានា។
លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធបានគូសបញ្ជាក់ថា វគ្គនេះមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈដោយមានសិក្ខាកាមចូលរួមសរុប ៥០នាក់។ លោកថា វគ្គនេះពិតជាចាំបាច់ត្រូវរៀបចំដើម្បីធានាការរៀបចំប្រកបដោយនិរន្ដភាព ដ្បិតកីឡាអត្តពលកម្មមានវិញ្ញាសាជាច្រើនត្រូវប្រកួត។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ឆ្នាំ២០២៣ នេះរៀបចំឡើងក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ហើយគ្រូឧទ្ទេសប្រចាំវគ្គនេះគឺលោក Cuddikota Valson ប្រធានបច្ចេកប្រចាំកីឡាអត្តពលកម្មប្រចាំតំបន់អាស៊ី និងជាសមាជិកមន្ត្រីបច្ចេកទេសកីឡាអត្តពលកម្មពិភពលោកផងដែរ៕
អត្ថបទ៖ លី ឈុនឡា