មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ស្នើ​សមាជិក​បក្ស​បន្ត​ពង្រឹង​ចលនា​យុវជន​ នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រឹងមាំ

2021/04/27 09:59:58 am        38

ភ្នំពេញ ៖ ​ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អនុប្រធាន​ក្រុមការងារ​ គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះជួយ​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​សមាជិក ​សមាជិកា ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ចលនា​ យុវជន ​នៅក្នុង​រចនា​សម្ព័ន្ធរ​បស់​គណបក្ស​គ្រប់​ថ្នាក់​ ពិសេស​នៅ​តាម​មូលដ្ឋាន​ឃុំ​/​ភូមិ ដោយ​ចាត់​ទុក​កម្លាំង​យុវជន​ជា​សំឡេង​ដ៏​មាន​សក្តានុពល​ ក្នុង​ការ​គាំទ្រ​គណបក្ស ប្រកបដោយ​ចីរភាព​រយៈពេល​វែង​។


នៅក្នុង​ពិធី​ប្រកាស​ទទួល​ភារកិច្ច​ផ្លូវការ​របស់​លោក ផេ​ន សុផល ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​បាធាយ ​បន្ថែម​លើ​ស្រុក​ព្រៃឈរ​ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​៧​ មេសា ឆ្នាំ​២០១៩​កន្លងទៅ ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់​ ធ្វើការ​ប្រកាន់ខ្ជាប់​គោលជំហរ​មុតមាំ ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ​និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ឲ្យ​កាន់តែ​ល្អ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​សំដៅ​បង្កើន​ប្រជាប្រិយភាព​របស់​គណបក្ស ដើម្បី​រក្សា​និង​បង្កើន​ប្រៀប​ឈ្នះ ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​បណ្តា​ឆ្នាំ​ខាងមុខ​។

មានប្រសាសន៍​ក្នុង​ពិធី​ នាឱកាស​នោះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​កា​រ​ងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ថ្នាក់​កណ្តាល ​និង​សមាជិកា​ទាំងអស់ ​គោរព​តាម​លក្ខន្តិកៈ រចនា​ស​ម្ព័ន្ធ​ និងសេចក្តីសម្រេច​រប​ស់​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ​ដូចជា​ ខិតខំ​ពង្រឹង និង​ពង្រីក​សមាជិក​បក្ស​ទាំង​បរិមាណ ​និង​គុណភាព ​ក្តាប់​ឱ្យ​បាន​នូវ​ឧបាយកល​ និង​ចលនា​បំផ្លិចបំផ្លាញ​របស់​ក្រុម​អមិត្ត ​ពិសេស​ការ​ធ្វើបដិវត្ត​ពណ៌​។

យោង​តាម​របាយការណ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ បាន​បង្ហាញថា ស្រុក​បាធាយ​មាន​ផ្ទៃដី​សរុប​ជិត​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ​២​ម៉ឺន ៧​ពាន់​គ្រួសារ​ ស្មើនឹង​ជាង​១២​ម៉ឺន​នាក់ ​ព្រមទាំង​មាន​សមាជិក​បក្ស​ជិត​៥​ម៉ឺន​នាក់​៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm