លោក Biden មកដល់​រដ្ឋធានី Warsaw ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​ជួប​លោក Zelenskyy នៅ​ក្រុង Kyiv

2023/02/21 07:17:48 pm        617

​ប៉ូឡូញ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​មកដល់​រដ្ឋធានី Warsaw ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​បានធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Biden ត្រូវបាន​ស្វាគមន៍​ដោយ​គណៈប្រតិភូ រួមមាន​រដ្ឋមន្ត្រីការបរទេស​លោក Marcin Przydacz និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ប៉ូឡូញ​លោក Mark Brzezinski​។ កាល​ពី​ពេល​ព្រឹក​ថ្ងៃ​ចន្ទ​លោក Biden បាន​ធ្វើ​ដំណើរ​ជុំវិញ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​ពុំ​មាន​ការប្រកាស​ជាមុន ដោយ​សន្យា​ថា​នឹង​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​យូរ​តាម​ដែល​អ៊ុយ​ក្រែ​ន​ត្រូវការ និង​ជា​ដំណើរ​ទស្សនកិច្ច​មុន​ខួប ​១​ឆ្នាំ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ ​លោក​ប្រធានាធិបតី​បាន​ជិះ​យន្តហោះ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Ramstein របស់​សហរដ្ឋ​អា​មេរិ​ក​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​លោក​បាន​បន្ត​ដំណើរ​ទៅកាន់​ក្រុង Rzeszow ភាគ​អាគ្នេយ៍​ប្រទេស​ប៉ូឡូញ​។ បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល​មួយ​ម៉ោង លោក​បាន​ទៅដល់​ទីក្រុង Przemysl ជាទី​ក្រុង​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​អ៊ុយ​ក្រែ​ន ហើយ​បន្ទាប់មក​លោក Biden បាន​ឡើងលើ​រថភ្លើង និង​បាន​ធ្វើ​ដំណើរ​ ១០​ម៉ោង​ទៅកាន់​ទីក្រុង Kiev។

លោក Joe Biden បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន​មានតម្លៃ ៥០០​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​ទៅកាន់​ទីក្រុង Kyiv​។ នៅ​ក្នុង​ដំណើរ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ទីក្រុង Kyiv លោក Biden និយាយ​ថា ទណ្ឌកម្ម​បន្ថែម​នឹង​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​នេះ​លើ​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី និង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ព្យាយាម​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម ដើម្បី​គាំទ្រ​ម៉ាស៊ីន​សង្គ្រាម​របស់​រុស្ស៊ី​។ កញ្ចប់​ជំនួយ​យោធា​នឹង​រួមបញ្ចូល​ទាំង​គ្រាប់កាំភ្លើង​ធំ ប្រព័ន្ធ​ប្រឆាំង​រថពាសដែក និង​រ៉ា​ដា​តាមដាន​ដែនអាកាស​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​មកដល់​រដ្ឋធានី​ Warsaw ប្រទេស​ប៉ូឡូញ​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។ លោក Biden គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda រួម​ជាមួយ​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​ស្លាប​ខាងកើត​របស់​សម្ព័ន្ធ​យោធា​​ណា​តូ ខណៈ​នៅ​ទីក្រុង Warsaw ដើម្បី​ប្រារព្ធ​ខួប ​១​ឆ្នាំ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        1
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm