កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាជាពិសេសលើវិស័យមុខងារសាធារណៈ

2023/02/21 08:23:24 pm        567

ភ្នំពេញ៖ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ ​ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្ដីក្រសួង​មុខងារ​សាធារណៈកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង តបតាមការអញ្ជើញ​របស់លោក លោក ស្តានី​សទ្បាស ហ្គេរីនី ( Stanislas Guerini ) រដ្ឋមន្ត្រីក្រសួងកំណែទម្រង់សាធារណៈនិងមុខងារ​សាធារណៈបារាំង​រយៈពេល ៣ ថ្ងៃ ភាគីទាំងពីបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាបន្ថែម​ទៀត​ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ។

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់ BTV តាមរយៈកិច្ចសម្ភាសន៍​ផ្ដាច់មុខ កាលពីថ្ងៃទី២០ខែកុម្ភៈថា ក្នុងដំណើទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកុម្ភៈនេះ ឯកឧត្ដម បានជួបពិភាក្សាការងារជាមួយ លោក ស្តានីសទ្បាស ហ្គេរីនី ( Stanislas Guerini ) រដ្ឋមន្ត្រីក្រសួងកំណែទម្រង់សាធារណៈនិងមុខងារ​សាធារណៈបារាំង។

ក្នុងកិច្ចពិភាក្សានេះ ភាគីបានផ្តោតជាសំខាន់លើកិច្ចសហការ​ដែលធ្លាប់អនុវត្តកន្លងមកដល់​បច្ចុប្បន្ន​រវាង​ស្ថាប័នទាំងពីរ និងខិតខំរួមគ្នាស្វែងរកលទ្ធភាពថ្មីលើការពង្រឹង​ពង្រីកកិច្ចសហប្រតិបត្តិការគ្នា ជាពិសេសលើវិស័យមុខងារសាធារណៈជាបន្តទៀត។

ឯកឧត្ដម ថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នសំខាន់ៗ​របស់បារាំង ដែលពាក់ព័ន្ធនឹងវិស័យ​មុខងារសាធារណៈធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងកិច្ចការងារប្រកបដោយប្រសិទ្ធភាព និង​ការសិក្សាបន្ថែមពីឧត្តមានុវត្តន៍របស់ប្រទេសបារាំង ដើម្បីទទួលបាននូវធាតុចូលសំខាន់ក្នុងការ​គិតគួរ​ពិចារណាកាន់តែស៊ីជម្រៅលើការកសាងក្របខណ្ឌច្បាប់​លិខិត​បទដ្ឋាន ​គតិយុត្ត និង​កម្មវិធី​គោល​នយោបាយជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្រសួងមុខងារសាធារណៈកម្ពុជា​ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាលទី៥នៃរដ្ឋសភាដោយព្រះរាជក្រមចុះថ្ងៃទី៩ ​ខែធ្នូ ឆ្នាំ២០១៣។ ក្រសួងនេះបានដាក់បញ្ចូលស្ថាប័នចំនួន ៣ រួមមានរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ​និងសាលាភូមិន្ទរដ្ឋបាល ​ដោយមានមុខងារ និង​បេសកកម្មសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈនៃ​ព្រះរាជាណា​ចក្រកម្ពុជា ​និងការងារកែទម្រង់រដ្ឋបាលសាធារណៈ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm