តៃវ៉ាន់ ៖ មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រាប់សមាជិកសភាអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់កំពុងពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នឹងសហការកាន់តែជិតស្និទ្ធជាមួយអាមេរិក និងប្រទេសជាមិត្តផ្សេងទៀត ដើម្បីដោះស្រាយ «ការពង្រីកអំណាចផ្ដាច់ការ»។ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនទៀតដែរពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដែលទាមទារដោយប្រទេសចិននោះទេ ប៉ុន្តែគឺជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិសំខាន់បំផុតរបស់កោះនេះ បង្កជាប្រភពនៃភាពតានតឹងក្នុងទំនាក់ទំនងចិន-អាមេរិក។

