កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប សហការគ្នាបើកវេទិកាប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងការធ្វើធុរកិច្ចមិនសុចរិត

2023/02/22 12:21:54 am        128

ភ្នំពេញ ៖ អគ្គនាយ​កដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្រ្កាប​ការក្លែងបន្លំ ហៅ​កាត់ ក... បាន​សហការ​ជា​មួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) រៀបចំវេទិកាស្ដីពី ការប្រយុទ្ធ​ប្រឆាំង​និង​ផលិតផល​ក្លែងក្លាយ និង​ការ​ធ្វើ​ធុរកិច្ច​មិន​សុចរិត និង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​សំដៅ​ធានា​ឱ្យ​មាន​វិបុល​ភាព​ទៅ​អនាគត។

អគ្គនាយកដ្ឋាន ក... នៅ​ផេក​ហ្វេសប៊ុក​ផ្លូវការ នៅរសៀលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៣នេះ បាន​ឲ្យ​ដឹង​ថា វេទិកា​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង ក្រោម​វត្តមាន​របស់​ឯកឧត្ដម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋានការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្រ្កាបការ​ក្លែងបន្លំ និង​លោក តាស៊ីឡូ ប្រ៊ីនហ្សឺរ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួម​ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម​អគ្គនាយក បាន​លើក​ឡើង​ថា ការ​ធ្វើ​ធុរកិច្ច​មិន​សុចរិត​បាន​និងកំពុង​ក្លាយ​ជាការ​ព្រួយបារម្ភរបស់សកលលោក ដែលរួមបញ្ចូលទាំងការលួចនាំចូលនូវផលិតផលក្លែងក្លាយ ការគេច​វេសកាតព្វ​កិច្ច​បង់ពន្ធ ការចរាចរខុសច្បាប់នូវទំនិញ និងសេវាកម្ម ដែលនាំឱ្យ​រដ្ឋាភិបាល​នៃប្រទេសនី​មួយៗ​ខាតបង់​នូវ​ចំណូលពន្ធរាប់ពាន់លានដុល្លារអាមេរិក ទន្ទឹមនឹងនោះផងដែរ ធុរកិច្ចជនសុចរិតត្រូវបានខាតបង់ប្រយោជន៍ ហើយជាពិសេសអ្នកប្រើប្រាស់ទទួលបាននូវទំនិញដែលមិនសមប្រកប។ ឯកឧត្តមបានបន្តថា ហេតុដូច​នេះ​ហើយ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខា​ដាក់​ប្រើ​ជា​ផ្លូវការកាលពីឆ្នាំ២០១៩ បានដើរតួនាទីយ៉ាង​សំខាន់ក្នុង​ការការពារសិទ្ធិនិង​ផលប្រយោជន៍​របស់អ្នក​ប្រើ​ប្រាស់​ ការព្យាយាមកេងចំណេញ និងការអនុវត្តមិនសុចរិតនៅក្នុងទីផ្សាររបស់ធុរជនខិលខូចមួយចំនួន ក៏ដូច​ជា​ប​ង្កើន​បរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌។

ឯកឧត្តម ផាន អូន បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក... បានអនុវត្ត​តួនាទី​របស់​ខ្លួន​តាម​បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈ​ការសហការ​ជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនានា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ជូនដល់សាធារណជន និងធុរជននៅគ្រប់វិស័យ និង​ជាពិសេសប្រតិបត្តិការបង្រ្កាបនូវការចរាចរផលិតផលខូចគុណភាព ផលិតផលក្លែងបន្លំ និងរំលោភ​បំពាន​សិទ្ធិផ្តាច់មុខ។

សូមបញ្ជាក់ថា តាមរយៈវេទិកាខាងលើនេះ ក៏មានរៀបចំពិធីចុះអនុស្សរៈយោគយល់គ្នា រវាង​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុប ក្នុងគោលបំណងសំដៅធានាឱ្យមានវិបុលភាពទៅអនាគត និងទាក់ទាញការវិនិយោគមកកាន់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងការចែករំលែកនូវបទពិសោធន៍ រវាងអគ្គនាយកដ្ឋាន ក... និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៕អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm