លោក Putin និយាយថា លោកខាងលិច​បរាជ័យ​ក្នុងការ​ផ្ដួល​សេដ្ឋកិច្ច​របស់​រុស្ស៊ី និង​បង្ក​សង្គ្រាម​សកល​ដើម្បី​បំផ្លាញ​រុស្ស៊ី​

2023/02/22 03:36:08 pm        389

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២១​កុម្ភៈ​ថា បណ្ដា​ប្រទេស​លោកខាងលិច​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ីដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​រុស្ស៊ី​រង​ទុក្ខ ប៉ុន្តែ​ពុំបាន​ជោគ​ជ័យ​ក្នុង​ការ​ផ្ដួលរំលំ​សេដ្ឋកិច្ច​របស់​យើង​ឡើយ​។

​លោក Putin បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា អ្នក​ទាំងឡាយ​ដែល​បាន​ផ្ដួចផ្ដើម​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ប្រៀប​បាន​ការ​ដាក់​ទោស​លើ​ខ្លួនឯង ដែល​បណ្ដាល​ឲ្យ​តម្លៃ​ទំនិញ​បន្ត​ហក់​ឡើង​ខ្ពស់ បាត់បង់​ការងារ បិទ​អាជីវកម្ម និង​វិបត្តិ​ថាមពល​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​។ ហើយ​យើង​បាន​លឺ​ថា ពួកគេ​បាន​ប្រាប់​ពលរដ្ឋ​ខ្លួនឯង​ថា ត្រូវតែ​បន្ទោស​រុស្ស៊ី​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ទាំងនេះ​កើត​ឡើង។​

​សេវា​ស្ថិតិ​សហព័ន្ធ Rosstat របស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​ប៉ាន់​ប្រមាណ​ថា ការ​ធ្លាក់​ផលិតផល​ក្នុង​ស្រុក​សរុប​ ឬ GDP ឆ្នាំ​២០២២ ​របស់​ប្រទេស​នេះ​មាន​ត្រឹម ​២.១% ​ប៉ុណ្ណោះ ខណៈ​ធនាគារ​កណ្ដាល​បាន​កំណត់ ២.៥% ដែល​ការ​ព្យាករណ៍​ទាំងនោះ​ខុស​ដាច់​ឆ្ងាយ​ពី​ក្ដី​បារម្ភ​របស់​ទីក្រុង Moscow កាល​ពី​ដំបូង​ថា​អាច​មាន​ការធ្លាក់ចុះ​រហូត​ដល់ ​២​ខ្ទង់ ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​ប៉ះពាល់​ខ្លាំង​ដោយសារ​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​។ ​លោក Vladimir Putin បាន​ប្ដេជ្ញា​បន្ត​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដែល​មាន​អាយុកាល​មួយ​ឆ្នាំ​ហើយ និង​បាន​ចោទប្រកាន់​សម្ព័ន្ធ​ណា​តូ​ពី​បទ​ដុត​បញ្ឆេះ​ភ្លើង​ជម្លោះ​នៅ​អ៊ុយ​ក្រែង​ ក្នុង​ការ​ជឿជាក់​ខុស​ថា​អាច​ផ្ដួល​រុស្ស៊ី​នៅក្នុង​ការ​ប្រឈម​ដាក់គ្នា​ជាស​កល​៕​

អត្ថបទ៖ សុខមាន


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm