លោក Biden កៀរគរ​សម្ព័ន្ធមិត្ត​គាំទ្រ​ក្រុង​គី​វ ខណៈ​លោក Putin ផ្អាក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​

2023/02/22 04:48:58 pm        354

​​ប៉ូឡូញ៖ លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden បាន​កៀរគរ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដោយ​អះអាង​ផ្ដល់​ការ​គាំទ្រ​ឥត​ងាករេ​សម្រាប់​ទីក្រុង Kyiv ខណៈ​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin បាន​ប្រកាស​ផ្អាក​តួនាទី​របស់​ទីក្រុង Moscow ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ថ្មីៗ​នេះ​ លោក ​Biden ​បាន​ប្រើ​ដំណើរ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ជួយ​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​២ ដោយ​គ្មាន​សញ្ញា​បញ្ចប់​។ លោក Biden បាន​និយាយ​ថា ​រយៈកាល​មួយ​ឆ្នាំ​មក​នេះ ពិភពលោក​បាន​នឹង​កំពុង​ជួយ​កុំ​ឲ្យ​ទីក្រុង Kyiv ដួល​រលំ។ ខ្ញុំ​អាច​រាយការណ៍​បាន​ថា ​ទីក្រុង Kyiv នៅតែ​ខ្លាំង ទីក្រុង Kyiv នៅ​តែ​មាន​មោទនភាព ទីក្រុង​នេះ​នៅតែ​ខ្ពស់ ហើយ​សំខាន់​បំផុត​នោះទីក្រុង​នេះ​នៅ​តែ​មាន​សេរីភាព​។ ការ​ថ្លែង​បែបនេះ​របស់​លោក Biden កើតឡើង ក្រោយ​ជំនួប​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda ដែល​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​លោក​ខាង​លិច​ចំពោះ​អ៊ុយ​ក្រែ​ន​។ លោក Biden បាន​ប្រកាស​ថា សម្ព័ន្ធ​យោធា​ណា​តូ​រឹងមាំ​ជាង​មុន។

​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​ស្ដីពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មាន​រយៈពេល​ ១​ម៉ោង ​និង​ ៤៥​នាទី ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ប្រកាស​ថា ​ប្រទេស​របស់​លោក​នឹង​ផ្អាក​ការចូលរួម​របស់​ខ្លួន ​ក្នុង​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​ជាមួយ​សហរដ្ឋអាមេរិក​។ ទីក្រុង Moscow បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​នឹង​បន្ត​តាមដាន​ការកំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរដែល​ខ្លួន​ដាក់​ពង្រាយ​ក្រោម​សន្ធិសញ្ញា New START ទោះបី​មានការ​សម្រេច​ចិត្ត​ផ្អាក​កិច្ច​ព្រម​ព្រៀង​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm