របាយការណ៍​៖​ លោក ​Xi Jinping គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក Putin

2023/02/22 05:18:59 pm        352

​ចិន៖ យោង​តាម​សារព័ត៌មាន Wall Street Journal ប្រធានាធិបតី​ចិន​លោក Xi Jinping កំពុង​ត្រៀម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Moscow សម្រាប់​ជំនួប​កំពូល​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។

​យោង​តាម​ប្រភព​ពី​ក្រុម​មនុស្ស​ដឹង​ផែនការ​នេះ សារព័ត៌មាន​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ជំនួប​កំពូល​រវាង​លោក Xi និង​លោក Putin គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន ក្នុង​ការ​ដើរ​តួនាទី​កាន់តែ​សកម្ម​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ដែល​មាន​អាយុកាល​មួយ​ឆ្នាំ​មកនេះ និង​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការចរចា​សន្តិភាព​ចម្រុះ​ភាគី។ ប្រភព​ខាង​លើ​នេះ​បាន​បន្ថែម​ថា ចិន​ក៏​នឹង​ប្រើ​ជំនួប​កំពូល​នេះ ដើម្បី​បញ្ជាក់​ជាថ្មី​នូវ​ការ​អំពាវនាវ​ផង​ដែរ​ថា អាវុធ​នុយក្លេអ៊ែរ​មិន​គួរ​ត្រូវ​បាន​ប្រើ​ឡើយ។

សារព័ត៌មាន Journal បាន​និយាយថា ការត្រៀម​សម្រាប់​ដំណើរ​នេះ​គឺជា​ដំណាក់កាល​ដំបូង ហើយ​ពេលវេលា​ជាក់លាក់​មិនទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ ដោយ​បន្ថែម​ថា ដំណើរ​របស់​លោក Xi អាច​កើតឡើង​នៅ​ខែ​មេសា ឬ​ដើមខែ​ឧសភា នៅ​ពេល​ដែល​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​សង្គ្រាម​លោក​លើក​ទី​២ ​របស់​ខ្លួន​លើ​របប​ណា​ស៊ី​អាល្លឺម៉ង់​។ ​អ្នក​ការទូត​ជាន់ខ្ពស់​ចិន​លោក Wang Yi បច្ចុប្បន្ន​ស្ថិត​នៅក្នុង​ទីក្រុង Moscow ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃ​ពុធ​នេះ​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អឺរ៉ុប​លោក Wang​ បាន​បង្កើន​ការ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​ការចរចា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        272
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        263
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm