ទៅផ្ទះ Leipzig យប់​នេះ Man City អវត្តមាន Kevin de Bruyne និង Aymeric Laporte

2023/02/22 06:15:50 pm        76

​បាល់ទាត់៖ ​ខ្សែបម្រើ​ប៊ែ​ល​ហ្ស៊ិ​ក Kevin de Bruyne និង​ខ្សែការពារ​អេ​ស្ប៉ា​ញ Aymeric Laporte នឹង​អវត្តមាន​ពី​ការប្រកួត​របស់ Manchester City រាត្រី​នេះ​ជើង​ទី១ វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ទឹកដី​របស់ RB Leipzig​។ ​​កីឡាករ​ទាំងពីរ​មិនបាន​ចូលរួម​ហ្វឹកហាត់​ឡើយ ហើយក៏​មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ហោះ​ទៅកាន់​ទឹកដី​អាល្លឺម៉ង់​ដែរ​។

​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកចាត់ការ Pep Guardiola ឱ្យដឹងថា កីឡាករ​ទាំងពីរ​មាន​ជំងឺ​បន្តិចបន្តួច​។ ​ដោយឡែក​ខ្សែការពារ​អង់គ្លេស John Stones ក៏​នឹង​អវត្តមាន​ដែរ​ដោយសារ​របួស​ភ្លៅ​មិនទាន់​ជា តែ​កីឡាករ​ចំនូល​ថ្មី​ទិញ​បាន​ក្នុង​ខែមករា​នេះ Maximo Parrone បានរួម​ដំណើរ​ជាមួយ​ក្រុម​យប់​នេះ​។ ​មុន​ប្រកួត​យប់​នេះ Manchester City ទើបតែ​ខកចិត្ត​ស្មើ​នៅ​ទឹកដី Nottingham Forest ១-១ កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​លី​គ ដែល​ធ្វើឱ្យ​ពួកគេ​ត្រូវ​ដេញតាម Arsenal ២ពិន្ទុ​វិញ​។

​​ងាក​មក​ក្រុម​ម្ចាស់ផ្ទះ Leipzig វិញ​គ្រូបង្វឹក​លោក Marco Rose បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​វត្តមាន​ខ្សែប្រយុទ្ធ​ន័​រវេ​ស Erling Haaland ដែល​លោក​ចាត់ទុកថា​ ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ក្រុម​របស់លោក​យប់​នេះ​។ ​អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៣២គ្រាប់​ហើយ​នៅ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ​។ ​សម្រាប់ Leipzig នៅ​មិនទាន់​ច្បាស់​ពី​វត្តមាន​ខ្សែប្រយុទ្ធ​បារាំង Christopher Nkunku នៅឡើយ បន្ទាប់ពី​សង្កេត​ឃើញ​ពី​អាការៈ​មិន​ស្រួល​ក្នុង​ការ​ហ្វឹកហាត់ សង្ស័យ​បញ្ហា​ជង្គង់​រើ​ឡើងវិញ​។ ​Nkunku បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៧​គ្រាប់​ហើយ​គ្រប់​ក្របខណ្ឌ​រដូវ​កាល​នេះ​ឱ្យ Leipzig និង​បាន​ចូល​លេង​ផងដែរ​ពេល Leipzig យកឈ្នះ Wolfsburg កាលពី​ថ្ងៃ​សៅរ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm