UN និយាយថា ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ស្លាប់​ដែល​បាន​កត់ត្រា ​៨​ពាន់​នាក់ ទំនងជា​ខ្ពស់ជាង​នេះ​រាប់ពាន់នាក់

2023/02/22 06:32:51 pm        388

​អ៊ុយក្រែន៖ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជន​ស៊ីវិល​ជាង ៨​ពាន់​នាក់ត្រូវបាន​គេ​កត់ត្រា​ថា​បាន​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ប៉ុន្តែ​មាន​ពលរដ្ឋ​រាប់ពាន់នាក់​ទៀត​ត្រូវបាន​គេ​គិតថា​បាន​ស្លាប់​។

​អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស លោកស្រី Elizabeth Throssell និយាយថា ចំនួន​អ្នកស្លាប់​ចុងក្រោយ​បង្ហាញ​ការកើនឡើង​យ៉ាងច្រើន ​ពី​ចំនួន​សរុប​ដែល​បានចេញ​ផ្សាយ​កាលពី​ដើម​ខែ​នេះ ដែលមាន​ចំនួន ៧.១៩៩នាក់​បាន​ស្លាប់​ចាប់តាំងពី​ការវាយលុក​ពេញលេញ​របស់​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ​ឆ្នាំ២០២២ ហើយ​ភាគច្រើន​កើតឡើង​នៅតំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​។​ ​លោកស្រី Matilda Bogner ប្រធាន​បេសកកម្ម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​អ៊ុយ​ក្រែ​ននិយាយថា ​លោកស្រី​ជឿថា ជន​ស៊ីវិល​រាប់ពាន់នាក់​ដែល​បាន​ស្លាប់ពុំ​ត្រូវបាន​កត់ត្រា​ទុក​នោះទេ ភាគច្រើន​នៅ​ភាគខាងត្បូង​ទីក្រុង Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ននេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។

​ការសរុប​អ្នកស្លាប់​របស់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ រួមទាំង​ជន​ស៊ីវិល​ស្លាប់​ចំនួន ២០០០​នាក់នៅ​ទីក្រុង Mariupol ជាទី​ក្រុងមាន​ប្រជាជន​រស់នៅ​ប្រមាណ ៤៥០.០០០នាក់ មុនពេល​រុស្ស៊ី​បាន​ឡោមព័ទ្ធ​រយៈពេល ៣ខែ ​និង​បាន​បំផ្លាញ​ទីក្រុង​នេះ​។ រុស្ស៊ី​បាន​បដិសេធ​ថា ​ពុំ​បានដាក់​គោលដៅ​ទៅលើ​ជន​ស៊ីវិល​នោះទេ ជា​អ្វីដែល​ខ្លួន​ចាត់ទុកថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm