ប្រទេសកម្ពុជា អត្រាអ្នកមានការងារធ្វើខ្ពស់មានជាង ៩៩ភាគរយ

2023/02/22 07:47:09 pm        1.2 K

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ស្ថានភាពទីផ្សារការងារកម្ពុជាមានភាពរឹងមាំ​ រក្សាបានអត្រាអ្នកមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងលើកទិសដៅការងារ​ឆ្នាំ២០២៣ របស់ក្រសួងការងារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ពាក់ព័ន្ធអត្រាការងារខ្ពស់ខាង​លើនេះ អ្នកកំពុងធ្វើការក្នុងប្រទេសក្នុងវិស័យឧស្សាហកម្មមានចំនួន ​២,៥លាននាក់ (ស្មើនឹង ២៣%), វិស័យសេវាកម្ម ៣,១លាននាក់ (ស្មើនឹង ២៩%), វិស័យកសិកម្ម ៣,៤លាននាក់ (ស្មើនឹង ៣១%), មន្ត្រីសាធារណៈ ៥០ម៉ឺននាក់ (ស្មើនឹង ៥%) និងពលករទេសន្តរប្រវេសន៍មាន ចំនួន ១,៣លាននាក់ (ស្មើនឹង ១២%)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញមន្រ្តីក្រោមឱវាទទាំងអស់បន្តពង្រឹងការងារឲ្យកាន់​តែ​មាន​ប្រសិទ្ធិភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការងារ ជាពិសេស​ធានាឲ្យកម្មករនិយោជិត បុគ្គលិក​គ្រប់វិស័យ​ទាំង​អស់​បំពេញ​ប្រកប​ការងារដោយ​សុខដុមនីយកម្ម ​និងប្រាក់ឈ្នួលសមរម្យ។

ឯកឧត្តមរដ្ឋមន្រ្តី ​បានបន្ថែមទៀតថា ​ទោះបីជាកម្ពុជា​​បាន​ទទួល​រងនូវផលប៉ះពាល់ធ្ងន់ធ្ងរ បណ្តាល​មក​ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ​ដែលបានបង្កើតជា​បច្ច័យ​អវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និង​សកម្មភាពសង្គម, ក្រសួងការងារ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ច​ខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម ​ដើម្បីគ្រប់គ្រងការហូរចូល និងការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩ ឈានទៅបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ​នូវសកម្មភាពសង្គម-សេដ្ឋកិច្ច និង​ការរស់នៅជាមួយកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី ​សំដៅឈានចាកចេញពីវិបត្តិ កូវីដ-១៩ ដោយ​ភាពរឹងមាំ អាចគ្រប់គ្រងបាន ​និងត្រលប់ទៅរក​មាគ៌ា​នៃកំណើន និងការអភិវឌ្ឍ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm