សម្ដេចក្រឡាហោម៖ ឆ្នាំ២០២២ បទល្មើសថយចុះ ចំណែកការបង្ក្រាបបានដល់ជាង ៩០ភាគរយ

2023/02/22 08:31:24 pm        582

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានថ្លែងថា នៅឆ្នាំ២០២២ ការអនុវត្តនូវគោលយោបាយភូមិ-ឃុំ ​មានសុវត្ថិភាព ធ្វើឲ្យបទល្មើសទូទៅ​នៅ​ក្នុងប្រទេសកម្ពុជា​ មានការថយចុះចំនួន ៩ភាគរយ ​ហើយចំពោះបទល្មើសដែលកើតឡើង គឺ​សមត្ថកិច្ចបង្ក្រាបបាន រហូតដល់ចំនួន ៩២ភាគរយ ។

នៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ ​និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ​សម្ដេចក្រឡាហោម មានប្រសាសន៍ថា កម្លាំង​នគរបាលជាតិ ​និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ បានបន្តខិតខំសហការថែរក្សាសណ្ដាប់ធ្នាប់ និង​សុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ និងការខិតខំជំរុញឲ្យមានការចូលរួម​ពី​សំណាក់ប្រជាពលរដ្ឋ ​ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ ​មានសុវត្ថិភាព ។

សម្ដេច បានបន្តថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ​ និងអនុវត្តនូវយុទ្ធសាស្ត្រ យុទ្ធនាការ ​និងប្រតិបត្តិការព្រមៗគ្នា​ ធ្វើឲ្យបទល្មើសមានការថយចុះ ​ហើយការបង្ក្រាបបល្មើស មានការកើនឡើងគួរឲ្យកត់សម្គាល់ ។

ឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២២ ​បានល្មើសជារួម មាន​ការថយចុះចំនួន ២៨៥លើក ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង​ ១៩ករណី, បទមជ្ឈឹមថយ​ចុះជាង ៣០០ករណី ។​ ការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ​បានចំនួនជាង ១៧០ករណី ​ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២២៦នាក់ ​(ជនបរទេស ៣១នាក់) បានបញ្ជូន​ទៅតុលាការ និងរំដោះជនរងគ្រោះបាន ៥៥២នាក់ ។

ឯកឧត្តម បានបន្តថា នៅតាមព្រំដែន មានភាពល្អប្រសើរ ទោះបីកើតមាននូវបាតុភាពមិន​ប្រក្រតី​មួយ​ចំនួន ​បង្ក​ដោយភាគីវៀតណាម​ ដែលបាន​បោះតង់ ​និង​សង​រោងឃ្លាត​ពីខ្សែព្រំដែន ពី១៥ម៉ែត្រ ទៅ៥០០ម៉ែត្រ​ សរុប៣៧៦តង់ ស្មើនឹង៩ខេត្ត ក្រោម​ហេតុ​ផល​ដាក់​ប៉ុស្តិ៍​សង្កេត​ការណ៍​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ​ក្នុងនោះ​សង​នៅ​ទីតាំង​ឯកភាពគ្នា ៣៣០តង់, រុះចេញ​ ៧១តង​ និង​លើទីតាំង​មិនទាន់​ឯកភាពគ្នា ៤៦តង់, រុះចេញ៤២តង ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm