អ្នក​ជួយសង្គ្រោះ​ប្រេ​ស៊ី​ល​ស្វែងរក​ជនរងគ្រោះ​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ខណៈ​អ្នកស្លាប់​កើន​ដល់ ៤៦​នាក់

2023/02/22 09:08:53 pm        561

​ប្រេស៊ីល៖ ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​តំបន់ Juquehy ទីក្រុង Sao Paulo ក្នុង​ពេល​មានការ​បំផ្លាញ​បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ លំនៅឋាន​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​ភ្លៀង​ធ្លាក់ និង​បណ្តាលឱ្យ​បាក់​ដី និង​ដើមឈើ​បាក់​រលំ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នកស្លាប់​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បំផ្លាញ​តំបន់ឆ្នេរ​សមុទ្រ​នៅ​រដ្ឋ Sao Paulo ភាគ​អាគ្នេយ៍​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើង​ដល់ ៤៦​នាក់​កាល​ពី​ថ្ងៃ​អង្គារ​។​ រដ្ឋាភិបាល​បាន​និយាយ​ថា ​មនុស្ស​ជិត ២,៥០០​នាក់​នៅ​តែ​ត្រូវបាន​ជម្លៀសចេញ ឬ​បាត់បង់​ផ្ទះសម្បែង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេ​ស៊ី​ល ខណៈ​ការងារ​ជួយ​សង្គ្រោះ​កំពុង​បន្ត​។ រូបភាព​ពីលើ​អាកាស​បាន​បង្ហាញ​អំពី​ទំហំ​នៃ​ការខូចខាត​នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Sao Paulo។​

​ទីក្រុង Sao Sebastiao បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយមាន​អ្នក​ស្លាប់​រហូតដល់ ៤៣​នាក់។​ ​នៅ​តំបន់​នោះ​គេ​បាន​ឃើញ​លំនៅឋាន និង​ផ្លូវ​ជាច្រើន​កន្លែង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ដីល្បាប់ ខណៈ​ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ បន្ទាប់ពី​ការបំផ្លាញ​បណ្តាល​មកពី​បំណាក់​ដី​។ ទឹកជំនន់​ក្នុង​រដ្ឋ Sao Paulo ក្បែរ​ឆ្នេរសមុទ្រ​គឺជា​គ្រោះ​មហន្តរាយ​ចុងក្រោយបង្អស់ ​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​កន្លែង​មាន​សំណង់​តូច​ៗ​នៅ​តាម​ជើងភ្នំ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        893
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        474
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm