ជប៉ុន៖ ប្រមុខការទូតជាន់ខ្ពស់មួយរូបរបស់ចិនបានប្រាប់សមភាគីជប៉ុនថា ទីក្រុងប៉េកាំងត្រូវបានរំខានខ្លាំងដោយសារតែការបង្កើនសកម្មភាពយោធារបស់ទីក្រុងតូក្យូ និងបានរិះគន់ប្រទេសជប៉ុនដែលអនុវត្តន៍ផ្នត់គំនិតសម័យសង្គ្រាមត្រជាក់ នៅក្នុងជំនួបពិភាក្សាផ្នែកសន្តិសុខក្នុងរយៈពេល ៤ឆ្នាំ។

អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong បាននិយាយនៅថ្ងៃពុធនេះ នៅពេលចាប់ផ្ដើមជំនួបក្នុងទីក្រុងតូក្យូជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Shigeo Yamada ថា តាមពិតយើងបារម្ភខ្លាំងចំពោះការបញ្ចេញឯកសារថ្មីផ្នែកការពារជាតិ និងសន្តិសុខរបស់ប្រទេសជប៉ុន។ ការជជែកពីសន្តិសុខដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសជិតខាងអាស៊ីបូព៌ានេះបានកើតមានឡើង ខណៈទីក្រុងតូក្យូព្រួយបារម្ភ ក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន និងដែលថា ទីក្រុងប៉េកាំងនឹងប្រើចំណាត់ការយោធាក្រសោបយកកោះតៃវ៉ាន់ និងមិនចង់ឲ្យជប៉ុនជាប់ពាក់ព័ន្ធជ្រៅក្នុងរឿងនេះ។ ជប៉ុនជាប្រទេសទទួលកម្លាំងប្រមូលផ្ដុំនៅក្រៅប្រទេសធំបំផុត នៅក្រៅទឹកដីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន