ឆ្នាំ២០២២ចំណូលពីច្រកចេញចូលតែមួយ បានជាង២៨លានដុល្លារ

2023/02/22 09:43:19 pm        601

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅ អង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត ទាំង២៥ បានផ្តល់​សេវារដ្ឋបាលបានចំនួន ជិត៧០ម៉ឺនសេវា និងទទួលបានចំណូលសរុបចំនួនជាង ២៨លាន ២សែនដុល្លារ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ ​និងលើកទិសដៅការងារ ឆ្នាំ២០២៣ នាថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ បាន​ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ​នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែ​ប្រសើរ​ឡើង ក្រសួងមហាផ្ទៃ ​បានសម្របសម្រួល​ និងដាក់ឱ្យអនុវត្តនូវសេចក្ដីណែនាំ ​ស្តីពីបែបបទ និង​នីតិវិធី​នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ​នៅរដ្ឋបាលឃុំ សង្កាត់ បន្ថែមទៀត។

នាយឧត្តមសេនីយ៍ បន្តថា អង្គភាពច្រកចេញចូលតែមួយរាជធានី ​ខេត្ត ​ផ្តល់សេវា​រដ្ឋបាល​បានចំនួន ៦៩៥ ២០៥សេវា​ និងទទួលបានចំណូលសរុបចំនួនជាង ​១១២ពាន់លានរៀល សមមូល​ប្រមាណ​ជាង ​២៨លានដុល្លារ ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ​បានបន្ថែមថា ​ដោយឡែក​ ការិយាល័យច្រកចេញចូល​តែមួយក្រុង ស្រុក ​ខណ្ឌ ផ្ដល់សេវារដ្ឋបាល ​បានចំនួនជាង ​១លាន ៥សែនសេវា ​និងទទួល​បានចំណូល​សរុប​ចំនួនជាង ១១ពាន់លានរៀល ​សមមូល​ប្រមាណជាង​ ២លាន ៧៥ម៉ឺនដុល្លារ ។

ឯកឧត្តម បានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋនៅរាជធានី-ខេត្ត​ ទទួលបានបណ្តឹង និងព័ត៌មាន​ផ្សេងៗចំនួន ១ ២៦៧ ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច ៧៦៧ករណី (បញ្ចប់ការដោះស្រាយ​បាន ៧១២ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២០២ករណី និងព័ត៌មានផ្សេងៗ ២៩៨ករណី ។ ដោយឡែក​ ការិយាល័យប្រជាពលរដ្ឋសម្រាប់ក្រុង ស្រុក ខណ្ឌ ​ទទួលបានបណ្តឹង និងព័ត៌មាន​ផ្សេងៗចំនួន ១៣.៩៩៣ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច​ ៣៣៨ករណី (បញ្ចប់ការដោះ​ស្រាយបាន ៣២៧ករណី) បណ្ដឹង ក្រៅសមត្ថកិច្ច ១៤៨ករណី និងព័ត៌មានផ្សេងៗ ១៣.៥០៧ករណី៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        41
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm