កម្ពុជាពិភាក្សាជាមួយចិន ដើម្បីនាំដូង និងផលិតផលកសិកម្មជាច្រើនទៀតទៅចិន

2023/02/22 11:01:31 pm        121

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​ឱ្យ​ដឹង​ថា នៅព្រឹកថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ឯកឧត្ដម SHEN Danyang អភិបាល​រង​ខេត្ត​ហាយណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គោលបំណង​នៃ​ជំនួប​នៅ​ពេល​នេះ គឺ​ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​កសិផល​មាន​ដូច​ជា ដូង ​ចេក​ស្រស់ ម្សៅ​ដំឡូង​មី កៅស៊ូ និង​ម្រេច ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ជា​ពិសេស​ខេត្ត​ហាយណាន។

ក្នុង​ជំនួប​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កសិកម្ម រវាង​ខេត្ត​ហាយណាន និង​ក្រសួង​កសិកម្ម​កម្ពុជា​នា​ពេល​កន្លង​មក។ តាម​រយៈ​ជំនួប​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​រំពឹង​ថា ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​បន្ត​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន ហើយ​ឈាន​ទៅ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ​និង​ចិន ​នៅ​ក្នុង​វិស័យ​កសិកម្ម។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​គណៈប្រតិភូ​នៃ​ខេត្ត​ហាយណាន សិក្សា​អំពី​កសិផល​ដែល​ខ្លួន​ត្រូវ​ការ ហើយ​ក្រសួង​កសិកម្ម​កម្ពុជា និង​រូប​ឯកឧត្ដម​ផ្ទាល់ នឹង​ជួយ​សហការ​ធ្វើ​យ៉ាង​ណា​ផលិត​កសិផល​ទាំង​នោះ ស្រប​ទៅ​តាម​ស្តង់​ដា​កំណត់ ​សម្រាប់​បម្រើ​ដល់​ការ​នាំ​ចេញ។

ឯកឧត្ដម​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា ​ផែនការ​ជំនួញ(Business Plan)ជាក់លាក់ និង​ទីផ្សារ​ពិត​ប្រាកដ គឺ​ជា​គន្លឹះ​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជា និងចិន។ ឯកឧត្តមបន្ថែមថា ក្រសួងក សិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំ ណេញសម្រាប់គ្រប់ភាគីទាំងអស់៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm