China Huanengចូលរួមវេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២

2023/02/22 11:08:44 pm        235

ភ្នំពេញ ៖ ថ្មីៗនេះ វេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី២ ដែលរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងចូលរួមរៀបចំដោយChina Huaneng Group Co., Ltd.,  សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្វឡើងដោយ​ជោគជ័យនៅទីក្រុ​ភ្នំពេញ ប្រទេស​កម្ពុជា​។ វេទិកានេះបានបង្ហាញឱ្យឃើញយ៉ាងទូលំទូលាយនូវសមិទ្ធិផលផ្លែផ្កាក្នុងការផ្លាស់ប្តូរវប្បធម៌មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការថាមពលដែលចិន និងកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំនេះ។ ព្រមទាំងបានចេញផ្សាយ "សៀវភៅស្តីពីអន្តសញ្ញាណសហគ្រាសរបស់ចិននៅកម្ពុជា"ផងដែរ។

តាមទិន្នន័យ "សៀវភៅស្តីពីអន្តសញ្ញាណសហគ្រាសរបស់ចិននៅកម្ពុជា" គឺជាសៀវភៅដំបូងបង្អស់​ស្តីពី​អន្តសញ្ញាណ​នៃសហគ្រាសចិនដែលចងក្រងជាផ្លូវការនៅក្នុងប្រទេសដែលក្រៅពីប្រទេសចិន។ ដោយជាសមិទ្ធិផលការងារដ៏សំខាន់មួយរបស់សម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ព្រមទាំងដោយ​ទទួលបាន​ការគាំទ្រពីChina Huaneng Group និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង​ សៀវភៅនេះត្រូវបានចងក្រង និងចេញផ្សាយដោយរាជបណ្ឌិត្យសភាកម្ពុជា។ សៀវភៅនេះបង្ហាញយ៉ាងទូលំទូលាយពីអត្តសញ្ញាណនៃការស្មោះត្រង់ក្នុងការធ្វើអាជីវកម្មរបស់សហគ្រាសចិន ការបង្កើតថ្មីដ៏ទំលំទូលាយ ទំនួលខុសត្រូវ និងការរួបរួមក្នុងការបង្កើតផលប្រយោជន៍​ទៅវិញ​ទៅ​មកជា​ដើម​នៃសហគ្រាសចិន។

លោក Deng Jianling អគ្គនិយករបស់China Huaneng Group Co., Ltd. បានមានប្រសាសន៍ថា៖ ភាពស្និទ្ធស្នាល និងចិត្តតែមួយរវាងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញឲ្យមាន​ឥទ្ធិពល​សម្រាប់​ការអភិវឌ្ឍមិត្តភាពកម្ពុជា-ចិនប្រកបដោយចីរភាព។ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន យើងត្រូវមានកិច្ចសហប្រតិបត្តិការកសាងស្ពាននៃការផ្លាស់ប្តូរវប្បធម៌ ចែករំរឿងរ៉ាវនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន រួបរួមការឯកភាពនៃវប្បធម៌រវាងគ្នាទៅឲ្យប្រជាជនប្រទេសទាំងពីរ។

លោក Deng Jianling បាននិយាយថា៖ China Huaneng Group នឹងបន្តធ្វើឱ្យស៊ី​ជម្រៅ​កិច្ចសហប្រតិបត្តិការ​ថាមពលរវាងកម្ពុជា-ចិន ព្រមទាំងជម្រុញនូវការអនុវត្តបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ “ពេជ្រប្រាំមួយជ្រុង” ដែលពាក់ព័ន្ធនឹងការពង្រឹងផ្នែកថាមពលស្អាត ដូចជាថាមពលវារីអគ្គិសនី និងថាមពល​ពន្លឺព្រះអាទិត្យជាដើម។ ដោយពឹងផ្អែកលើថាមពល និងការច្នៃប្រឌិតបច្ចេកវិជ្ជាកាបូនទាប ស្វែងរកដំណោះស្រាយ​កិច្ចសហប្រតិបត្តិការ​ថាមពលបៃតង និងថាមពលមានស្ថេរភាពដែលអាចទុកចិត្តបាន។

​អ្នកយកព័ត៌មានទៅសិក្សាពី China Huaneng Group រួចបានដឹងថា៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ដែលជាទំនប់វែងជាងគេនៅអាស៊ី និងជាគម្រោងធំជាងគេនៅប្រទេសកម្ពុជា ដែលបានចូលរួមវិនិយោគដោយChina Huaneng Group និង Royal Group មកដល់ពេលនេះបានផ្គត់ផ្គង់ថាមពលទៅដល់៨,១ពាន់លានគីឡូវ៉ាត់ម៉ោង។ អនុភាពសរុបរបស់ស្ថានីយ៍គឺ ៤០ម៉ឺនគីឡូវ៉ាត់ ហើយការផ្គត់ផ្គង់ថាមពលប្រចាំឆ្នាំស្មើនឹង 1 ភាគ 5 នៃថាមពលជាតិរបស់ប្រទេសកម្ពុជា។ ដែលមានប្រសិទ្ធភាពអាចបំពេញនូវតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាជនប្រមាណ 2.6 លាននាក់ជារៀងរាល់ឆ្នាំ។

អ្នកជំនាញដែលចូលរួមក្នុងវេទិកានេះយល់ថា៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលជា​គំរូនៃ​គម្រោង​កិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-ចិន បានផ្គត់ផ្គង់នូវ​ថាមពល​ស្អាតដែលមាន​ស្ថេរភាពជូនដល់ប្រទេសកម្ពុជា កាត់បន្ថយនូវបញ្ហាផ្គត់ផ្គង់អគ្គិសនីមិនគ្រប់គ្រាន់ ព្រមទាំងជួយកាត់បន្ថយថ្លៃដើមនៃថាមពលអគ្គិសនី ជម្រុញឲ្យវិស័យឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងសេវាកម្មទេសចរណ៍របស់កម្ពុជាបានអភិវឌ្ឍន៍។



អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        14
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm