កម្ពុជាគ្រោងបណ្តុះបណ្តាលជំនាញជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ១,៥លាននាក់ នាពេលខាងមុខ

2023/02/22 11:28:45 pm        580

ភ្នំពេញ៖ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរៀបចំផែនការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់​យុវជន​នៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ​១លាន ៥សែននាក់ ដោយរដ្ឋធានា​ផ្តល់​ប្រាក់​ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​អង្គសន្និបាត​បូកសរុបការងារ ​និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣​ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ បានបញ្ជាក់ពីការខិតខំអនុវត្តបានយ៉ាងល្អតាមផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍជាតិ​ដ៏​ជាក់លាក់​របស់រាជរដ្ឋាភិបាល ​ដើម្បីធ្វើការអភិវឌ្ឍមូលធន ​មនុស្សដែលជាធនធាន ជន្ទល់​គាំទ្រ​ឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយជំរុញឱ្យ​ប្រជាពលរដ្ឋ​មានការងារសមរម្យ ​និងកម្រិតជីវភាពកាន់តែប្រសើរឡើង, ការលើកកម្ពស់សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ, បង្កើនបាននូវកម្លាំងពលកម្ម ​ឬធនធាន​មនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ​ជំនាញឥរិយាបថការងារ​ ផលិតភាពខ្ពស់ ​និងមានលក្ខណៈប្រកួតប្រជែង​សម្រាប់​ការងារពេញមួយជីវិត និង ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

ឯកឧត្តមរដ្ឋមន្រ្តី ​បានលើកឡើងទៀតថា ​ស្របជាមួយការវិវត្តរីកចម្រើន​នៃសេដ្ឋកិច្ចជាតិ ក្រសួង​បាន​ និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ​ទីផ្សារការងារ​ដែលមាន​ភាពធន់ និងមានប្រាក់​ចំណូល​ខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់​សុខុមាលភាព​កម្មករនិយោជិតទាំងក្នុង​ និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ​និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកប​ដោយចីរភាព​ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ និងទីផ្សារការងារ តាមរយៈការធ្វើ​បច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន ​ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់​ស្តីពីសហជីព ​និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា​ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម៕អត្ថបទ៖ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm