រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ណែនាំឲ្យវិស័យឯកជនសហការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រីកទីផ្សារអង្ករ

2023/02/23 05:48:04 am        60

ភ្នំពេញ÷ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សា រវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

ជំនួបពិភាក្សានេះ ក៍មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។

 នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ជាមួយគ្នានេះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំដល់វិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែលពាក់ព័ន្ធដូចជា ប្រភព បរិមាណ និងតម្លៃអង្ករ ដែលកត្តាទាំងនេះគឺជាមូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុងទីផ្សារសហភាពអឺរ៉ុប។

ជាកិច្ចបន្ទាប់ ឯកឧត្តម សុខ ពុទ្ធិវុធ បានរាយការណ៍ពីសក្តានុពលនៃទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទីផ្សារសហភាពអឺរ៉ុប។ ឯកឧត្តម បានបន្តថា សហព័ន្ធស្រូវ-អង្ករកម្ពុជា និងសហភាពអឺរ៉ុបបានបង្កើតភាពជាដៃគូកាន់តែស៊ីជម្រៅជាងមុន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវព័ត៌មាន ព្រមទាំងបានសហការជាមួយសហភាពអឺរ៉ុបគ្រប់ផ្នែក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសស្វែងយល់ពីវិស័យស្រូវ-អង្ករកម្ពុជា ក៏ដូចជាពីទីផ្សារអង្ករនៅសហភាពអឺរ៉ុប។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវ-អង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត៕ ដោយ ÷ បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        190
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm