សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​ប្តេជ្ញា​ពង្រឹង​ប្រព័ន្ធ​ការពារ​ ខណៈ​លោក Putin ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ចិន​

2023/02/23 04:28:41 pm        231

​ប៉ូឡូញ៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ជួប​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុបនៅ​ក្នុង​ទីក្រុង Warsaw​ កាលពី​ថ្ងៃ​ពុធ​ ទី​២២​កុម្ភៈ ស្របពេល​សម្ព័ន្ធ​យោធា​នេះ​ប្ដេជ្ញា​ពង្រឹង​ប្រព័ន្ធ​ការពារពី​តំបន់​សមុទ្រ​បាល់​ទិ​ក​រហូតដល់​សមុទ្រ​ខ្មៅ ​ខណៈ​រុស្ស៊ី​ព្យាយាម​ផ្សា​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​។​

​លោក Biden ដែល​បច្ចុប្បន្ន​នេះ​បាន​ចាក​ចេញពី​រដ្ឋធានី​រប​ស់​ប៉ូឡូញ បាន​ចូលរួម​ជំនួប​ជាមួយ​ប្រមុខ​ណា​តូ​លោក Jens Stoltenberg និង​ប្រមុខ​ដឹកនាំ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ ដើម្បី​ប្រមូល​ការ​គាំទ្រ​ជួយ​ទីក្រុង Kyiv ជិត​មួយ​ឆ្នាំ​ពេញ ​ក្រោយ​រុស្ស៊ី​បាន​វាយលុក​ប្រទេស​អ៊ុយ​ក្រែ​ន​។​ មេដឹកនាំ​ប៊ុលហ្គារី សាធារណរដ្ឋ​ឆែក អេ​ស្តូ​នី ហុង​គ្រី ឡា​ត​វី លី​ទុយ​អា​នី ប៉ូឡូញ រ៉ូ​ម៉ា​នី និង​ស្លូ​វ៉ា​គី​បាន​ចូល​រួម​ជំនួប​នេះ​ ខណៈ​មាន​ក្ដី​បារម្ភ​ខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ថា ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​អាច​ហៀរ​ចូល​ដល់​។​

​ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Stoltenberg បាន​ជំរុញ​សម្ព័ន្ធមិត្ត​ឲ្យ​បង្កើន​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា យើង​មិន​អាច​បណ្ដោយ​ឲ្យ​រុស្ស៊ី​បន្ត​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​ទៀត​ឡើយ​។ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​លោក Putin បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ការិយាល័យ​កិច្ចការ​បរទេស​ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​របស់​បក្ស​កុំហ្មុយនីស​របស់ចិន​លោក Wang Yi ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Moscow ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធ​យោធា​ណា​តូ​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ​ចិន​អាច​ត្រៀម​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទៅ​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm