អត្ត​ព​លិ​កមាន​ពិការភាព​កីឡាហែលទឹក​សម្រុក​ហ្វឹកហាត់ ​និង​ប្ដេជ្ញា​ដណ្ដើមយក​មេដាយ​មាស

2023/02/23 04:41:16 pm        80

ហែលទឹក៖ ក្រុម​អត្ត​ព​លិ​កមាន​ពិការភាពក្នុង​ប្រភេទ​កីឡាហែលទឹក បច្ចុប្បន្នកំពុង​សម្រុក​ហ្វឹកហាត់​ជាខ្លាំង ដើម្បី​ដណ្ដើមយក​មេដាយមាសក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ខាងមុខ​។ ជាក់ស្ដែង​ការហ្វឹកហាត់​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ចន្ទដល់​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​មួយថ្ងៃៗ​ពួកគេ​ត្រូវ​ហាត់​ហែល​មិន​ក្រោម ៦០០០​ម៉ែត្រ​ក្នុង​មួយថ្ងៃ​នោះទេ​។

​យុវជន​ពីររូបដែលជា​អត្ត​ព​លិ​ក​ធ្លាប់​ទទួលបាន​មេដាយមាស មេដាយប្រាក់ និង​សំរឹទ្ធ​ក្នុងការ​ចេញទៅ​ប្រកួត​ក្រៅប្រទេសបានបង្ហាញ​នូវ​ជំនឿ​ចិត្ត ​និង​ការប្ដេជ្ញា​ខ្ពស់​ក្នុង​ការដណ្ដើម​មេដាយ​ជូន​ជាតិ​។ ​ពាក់ព័ន្ធ​នឹង​កីឡាហែលទឹក​ជន​មាន​ពិការភាព​នេះ កញ្ញា ហែម​ថុ​ន វិ​ទិ​នី ជា​គ្រូបង្វឹក​បានកត់សម្គាល់​ និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​អត្ត​ព​លិ​ក​កម្ពុជា​ផងដែរ​។ កញ្ញា​បញ្ជាក់ថា បច្ចុប្បន្ន​អត្ត​ព​លិ​ក​ទាំងអស់​ខំប្រឹង​ហ្វឹកហាត់​ជាខ្លាំង និង​មាន​ពេលវេលា​ច្រើន​ក្នុងការ​ហ្វឹកហាត់ បើ​ធៀប​នឹង​ការ​ចេញទៅ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំមុន​។ កញ្ញា​បន្តថា ការហ្វឹកហាត់​ឆ្នាំមុន​របស់​អត្ត​ព​លិ​ក​កម្ពុជា​គឺមាន​ពេល​ខ្លី​ប៉ុណ្ណោះ តែ​នៅ​អាច​ដណ្ដើមបាន​មេដាយ​។

​កីឡាហែលទឹក​ជនពិកា​រជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​មួយ​សម្រាប់​កម្ពុជា​។ កន្លងមក​កីឡាហែលទឹក​ជនពិការតែង​ទទួលបាន​មេដាយ​ត្រឡប់មកវិញ​ជូន​ជាតិ​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។ ឯកឧត្តម​ដាក់​ក្ដីសង្ឃឹម​ខ្ពស់ និង​ទស្ស​ទាយ​ថា អត្ត​ព​លិ​កមាន​ពិការភាព​កម្ពុជាក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​អាច​ដណ្ដើមបាន​មេដាយ​យ៉ាងហោចណាស់​ក៏ ៥៦​គ្រឿង​ដែរ​៕

​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm