ក្រោយ​បរាជ័យ​ដំបូង​នៃ​ជំនួប​មិត្តភាព ក្រុម​បាល់ទះ​កម្ពុជា​សិក្សា​រក​ចំណុច​ខ្វះខាត​ទើប​អាច​មាន​ជ័យជំនះ​លើ​ក្រុម U19 បារាំង​វិញ

2023/02/23 06:01:11 pm        194

​បាល់ទះ៖ ​ក្រុមបាល់ទះជម្រើសជាតិ​កម្ពុជាបាន​កែប្រែ​បរាជ័យ​ដំបូង​នៃ​ជំនួប​មិត្តភាព និង​បាន​យកឈ្នះ​ការប្រកួត​ទី​២ ទៅលើ​ក្រុម​បាល់ទះ​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម ១៩​ឆ្នាំ​ដោយ​លទ្ធផល ៣-១ ល្ងាច​ថ្ងៃទី​២២ កុម្ភៈ​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

ការប្រកួត​នេះ​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ទស្សនា​ពី​មន្ដ្រី​ទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ។​ ​ជំនួប​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុមយុវជន​បារាំង ដែលជា​ប្រទេស​មហាអំណាច​បាល់ទះ​មួយលើ​ពិភពលោក​នេះ បាន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​អ្នកគាំទ្រដែលមាន​ទស្សនា​ផ្ទាល់​ប្រមាណ ៥​ពាន់​នាក់​។ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យដឹងថា បរាជ័យ ៣សិត​ផ្ទួន​កាលពី​ថ្ងៃទី១៩ ក្រោម​ស្នាដៃ​ក្រុម U19 បារាំង ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​សិក្សាស្វែងយល់​ពី​ចំណុចខ្សោយ​របស់ខ្លួន និង​ចំនុចខ្លាំង​របស់​បារាំង​ទើប​ឈានដល់​ការទទួលបាន​ជ័យជំនះ​បែបនេះ​។

​ចំណែក​គ្រូបង្វឹក​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​លោក Li Jun ក៏បាន​បញ្ជាក់ថា ការប្រកួត​មិត្តភាព​ទី២ នេះ​ក្រុម​របស់លោក​មាន​ភាពជឿ​ជាក់ និង​ស្មារតី​ល្អ​ជាង​ការប្រកួត​ទី១ និង​មានការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​មួយចំនួន​។ ​សូមបញ្ជាក់ថា វត្តមាន​របស់​ក្រុមយុវជននៃ​ប្រទេស​មហាអំណាច​វិស័យ​បាល់ទះ​ពិភពលោក​នេះ ត្រូវបាន​ចាត់ទុក​ជា​សញ្ញាណ​ដ៏​ល្អ សម្រាប់​វិស័យ​បាល់ទះ​កម្ពុជា ដើម្បី​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​លើ​ឆាក​អន្ដរជាតិ បន្ទាប់ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាបាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ ​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​លើកដំបូង និង​ជាការ​កំដៅ​សាច់ដុំ​មួយ​ត្រៀមលក្ខណៈ​ដណ្តើមយក​មេ​ដាយ​ជូន​ជាតិ ​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី៣២ នៅ​ខែឧសភា​ខាងមុខនេះ​៕

​អត្ថបទ​៖ នាង​សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        98
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm