កិច្ចប្រជុំក្រុមប្រឹក្សបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៣

2023/02/23 06:04:22 pm        214

ភ្នំពេញ៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដស៍ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី២ ឆ្នាំ២០២៣ ដោយមានការចូលពី​សមាជិក សមាជិកា នៃក្រុមប្រឹក្សាបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងរាជធានី ខេត្ត, នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានមានប្រសាសន៍ជូនអង្គប្រជុំឱ្យបានជ្រាបថា កិច្ចប្រជុំថ្ងៃនេះ​ផ្តោត​សំខាន់លើ ប្រធានបទនៃការពិភាក្សានេះ គឺក្នុងគោលបំណងពិនិត្យ​នូវលទ្ធផលដែលទទួល​បាន រួមនឹងឧបសគ្គនានាដែលអ្នកអនុវត្តផ្ទាល់​បានជួបប្រទះ និងដាក់ចេញវិធានការអាទិភាព​សម្រាប់ឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅសម្រេចគោលដៅ៩៥ទី១ ដែលពេលនេះ ប្រទេសកម្ពុជាទើបសម្រេចបានតាមរយៈនៃការខិតខំប្រឹងប្រែង និងយកចិត្តទុក​ដាក់​ខ្ពស់របស់​រដ្ឋាភិបាល ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ ដែលអត្រាផ្ទុកមេរោគអេដស៍បានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅប្រទេសកម្ពុជាឆ្នាំ២០២១ មានចំនួន ៧៤,០០០នាក់ ដោយមានអត្រាវ៉ាឡង ០,៦% ដោយសម្រេចបាននូវគោលដៅជាតិចំនួន ២ ក្នុងចំណោមគោលដៅ​ចំនួន ៣ នៃគោលដៅជាតិ ៩៥. ៩៥.៩៥ នាឆ្នាំ២០២៥។ ករណីឆ្លងថ្មីមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្លាក់ចុះនៅត្រឹមតែ ១,១០០ ក្នុងមួយឆ្នាំ ប៉ុន្តែប្រមាណជា ៧៧% បណ្តាលមកពីក្រុមប្រជាជនគន្លឹះ។ នៅប្រទេសកម្ពុជាមានអត្រា​ផ្ទុក​មេរោគអេដស៍ ៤,៩% ក្នុងចំណោមស្រ្តីបម្រើការនៅសេវាកម្សាន្តសប្បាយ (ឆ្នាំ២០២២) ៤,០% ក្នុងចំណោមក្រុមបុរសរួមភេទនឹងបុរស (ឆ្នាំ២០១៩) ៩,៦% ក្នុងចំណោមក្រុមបំប្លែងភេទ និង ៥,៧% ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ទៀតថា តាមគោលដៅជាតិនឹងបញ្ចុះករណីឆ្លងថ្មី ឱ្យមកនៅត្រឹម ក្រោមមួយនាក់ក្នុងមួយថ្ងៃ និងឆ្លើយតបនឹងការប្រឈមមុខនៃក្រុមប្រជាជនគន្លឹះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់នូវយុទ្ធសាស្រ្តជាតិជាបន្តបន្ទាប់ ជាពិសេសយុទ្ធ​សាស្រ្តជាតិ​ជាពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ក៏ដូចជាយុទ្ធសាស្រ្ត​ជំរុញខ្លាំងក្លាការងារបង្ការ ថែទាំ និងព្យាបាលបន្តដល់ក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត ទេព សំណាង និងលោកស្រី ឡាញ់ ចរិយា សមាជិកក្រុមប្រឹក្សាបច្ចេកទេស មកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានធ្វើបទបង្ហាញពីយុទ្ធវិធីជំរុញខ្លាំងក្លាការងារបង្ការ ថែទាំ និងព្យាបាលបន្តដល់ក្រុម ប្រមឈមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងក្រុមប្រជាជនគន្លឹះ ។

លោកស្រីទាំងពីរនាក់ ក៏បានបង្ហាញពីបញ្ហាប្រឈមនានា និងដំណោះស្រាយដែលនឹងត្រូវធ្វើចំពោះ​បញ្ហាទាំងនោះ សម្រាប់ជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងសម្រេចកំណត់នូវយុទ្ធវិធី និងសកម្មភាព​សម្រាប់ការឆ្លើយតប៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm