ព្យុះ​ព្រិល​ដ៏​ធំ​បង្ខំ​ឲ្យ​បិទ​សាលារៀន និង​ជើងហោះហើរ​នៅក្នុង​សហរដ្ឋអាមេរិក​

2023/02/23 06:32:23 pm        268

​អាមេរិក៖ ព្យុះ​រដូវរងា​ដ៏​ធំ​បាន​បោកបក់​លើ​តំបន់​វាលទំនាប​ភាគ​ខាងជើង និង​តំបន់ Midwest ដែល​មាន​ខ្យល់​ និង​ព្រិល​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ពុធ ដោយ​បង្ខំ​ឲ្យ​បិទ​សាលារៀន​រាប់​រយ​កន្លែង ផ្អាក​ការ​ហោះ​ហើរ និង​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍នៅ​ក្នុង​តំបន់​មួយ​ចំនួន​របស់​សហរ​ដ្ឋ​អាមេរិក​។

​មន្ទីរ​ព្យាករណ៍​អាកាសធាតុ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ពលរដ្ឋ​អាមេរិក​ជាង ​៥០​លាន​នាក់​ស្ថិត​ក្រោម​ការណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​អាកាសធាតុ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ព្យុះ​នេះ​បាន​បោកបក់​ពាស​ពេញ​ភាគ​ខាងលិច​ និង​ខាងជើង​របស់​សហរដ្ឋ​អាមេរិក និង​ចូល​ទៅដល់​ភាគ​ខាងកើត​។ គេ​រំពឹង​ថា ព្រិល​កម្រាស់ ​៦០​សង់ទីម៉ែត្រ និង​ខ្យល់​កម្លាំង ​៩៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នឹង​កើតមាន​អំឡុង​ថ្ងៃ​ព្រហស្បតិ៍​នេះ។ យោង​តាម​គេហទំព័រ Flightaware.com ព្យុះ​នេះ​បាន​រំខាន​ដល់​ការហោះហើរ​ពេលព្រឹក។ ជើង​ហោះ​ហើរ​ចំនួន ​៣.៥០០ ត្រូវ​បាន​ពន្យារពេល ឬ​លុបចោល​នៅ​ទូទាំង​ប្រទេស​។

ក្រុម​អ្នកដំណើរ​នៅ​ក្នុង​អាកាស​យានដ្ឋាន Chicago’s O’Hare ប្រឈម​នឹង​ការ​ពន្យារពេល​ជើង​ហោះហើរ ឬ​អាច​លុបចោល​តែម្ដង​។​ ​សេវា​ព្យាករណ៍​អាកាសធាតុ​និយាយថា ​ព្យុះ​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ភាគ​កណ្ដាល​នៃ​រដ្ឋ Iowa រហូតដល់​ទីក្រុង Chicago និង​ចូលដល់​ភាគខាងត្បូង​រដ្ឋ Michigan​។​ ​ផ្លូវ​នានា​ដែល​ត្រូវ​បាន​ក្រាល​គ្រប​ដោយ​ព្រិល ក៏​នឹង​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ផង​ដែរ​នៅ​ក្នុង​តំបន់ Upper Midwest ទឹកកក​បាន​គ្របដណ្ដប់​លើ​បង្គោល​ភ្លើង និង​បណ្ដាល​ឲ្យ​បាក់​រលំ​ដើមឈើ​បង្ក​ឲ្យ​ដាច់​ចរន្តអគ្គិសនី​កាលពី​ថ្ងៃ​ពុធ និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        324
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        301
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm