Ronaldo ចូលរួម​ប្រារព្ធ​ពិធី​បុណ្យជាតិ​ថ្ងៃកំណើត​អារ៉ាប៊ីសាអ៊ូឌីត​

2023/02/23 06:53:32 pm        76

​បាល់ទាត់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្លឹប Al Nassr បាន​ចូលរួម​ជាមួយ​ពិធីបុណ្យ​ក្នុងស្រុក​ជាមួយ​ក្លឹប​ថ្មី​របស់ខ្លួន ខណៈដែល​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រមូល​ផ្តុំគ្នា ​ដើម្បី​ប្រារព្ធ​បុណ្យជាតិ​ថ្ងៃកំណើត​នៃ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​។

​ដោយ​ស្លៀកពាក់​បែប​ប្រពៃណី ម្ចាស់​ជ័យលាភី Ballon d'Or ៥សម័យ និង​មិត្ត​រួម​ក្រុម Al Nassr រួម​ជាមួយនឹង​គ្រូបង្វឹក Rudi Garcia សុទ្ធ​តែមាន​វត្តមាន​ក្នុង​វីដេអូ​ដែល​ចែកចាយ ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លី​គ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។​ ​ទិវា​មួយត្រូវបាន​ប្រារព្ធ​ឡើង ​ដើម្បី​រំលឹក​ដល់​ការបង្កើត​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ដំបូងបង្អស់ និង​រាជវង្ស Saud នៅ​ឆ្នាំ១៧២៧ ត្រូវបាន​ប្រកាស​ជា​ថ្ងៃបុណ្យ​ជាតិ​កាលពី​ឆ្នាំមុន​ដោយ​ស្តេច Salman bin Abdulaziz ដែល​បានចេញ​ព្រះរាជក្រឹត្យ​។​

​ចាប់ពី​ថ្ងៃទី២២ ខែកុម្ភៈ​តទៅ ព្រឹត្តិការណ៍​វប្បធម៌ និង​សិល្បៈ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ រួមទាំង​នៅ​កីឡដ្ឋាន Mrsool Park របស់ Al Nassr ផងដែរ​។​ Ronaldo បាន​ផ្លាស់​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែមករា បន្ទាប់ពី​កិច្ចសន្យា​របស់ខ្លួន​ត្រូវបាន​បញ្ចប់​ដោយ Manchester United ហើយ​ចាប់តាំងពី​ពេល​នោះមកកីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន ៥គ្រាប់​ក្នុង ៤ប្រកួត ខណៈដែល Al Nassr ឈរ​នៅលើ​កំពូល​តារាង​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        161
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm