ខេត្តប៉ៃលិន កំពុងទទួលការវិនិយោគ លើការសម្ងួតផ្លែស្វាយ និងមៀន

2023/02/23 06:56:15 pm        435

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា អ្នកវិនិយោគចិនបានបោះទុន ធ្វើការវិនិយោគរោងចក្រសម្ងួតផ្លែស្វាយ និងផ្លែមៀន នៅក្នុងខេត្តប៉ៃលិន ដែលអាចនាំចេញទៅទីផ្សារខាងក្រៅ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា ក្រៅពីដំណាំស្រូវ ខេត្តប៉ៃលិន សម្រាប់វិស័យកសិកម្ម គឺមានដំណាំដំឡូងមី ពោតក្រហម និងស្វាយកែវរមៀត ហើយដំណាំដែលល្បី គឺមៀនប៉ៃលិន ហើយតម្លៃកសិផលទាំងអស់នេះ មានការកើតឡើងគួរឲ្យកត់សម្គាល់ ។

លោកជំទាវ បានបន្តថា នៅខេត្តប៉ៃលិន មានវិនិយោគចិន បានបោះទុនវិនិយោគ ដើម្បី​សម្ងួតផ្លែមៀន និងផ្លែស្វាយ ហើយកែច្នៃផ្លែស្វាយ និងមៀន ធ្វើជាដំណាប់ ធ្វើស្រាជាដើម ដែល​បច្ចុប្បន្នខេត្តក៏មានខ្វះខាតនូវកសិផលទាំងអស់នេះ ដើម្បីធ្វើការកែច្នៃផងដែរ និងកំពុងប្រមូល​ទិញពីខេត្តខាងក្រៅ ដោយរោងចក្រកែច្នៃកសិផលទាំងអស់នេះ បានបង្កើតជាការងារដល់​ពលរដ្ឋជាច្រើននាក់ផងដែរ ។

លោកជំទាវអភិបាលខេត្ត បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញកសិកផលកសិកម្ម ពីខេត្តប៉ៃលិន ទៅទីផ្សារក្រៅប្រទេសបានជាង ២លានតោន ក្នុងនោះស្វាយកែវរមៀត បានប្រមាណជាង ៥២ម៉ឺនតោន ដែលតម្លៃបច្ចុប្បន្ន ១គីឡូក្រាម បានតម្លៃ៥បាត និងផ្លែស្វាយរមៀតខ្ចប់តម្លៃ១២បាត ។ ចំណែកផ្លែមៀនប៉ៃលិន បាននាំចេញត្រឹមរយៈពេល ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បានចំនួន ៦ ៩០៧តោន ។

លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា ខេត្តប៉ៃលិន មានផ្ទៃដីដំណាំស្រូវជិត ៩ពាន់ហិកតា, ដំណាំសាវប្បកម្មចំនួនជាង ១២ ០០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មចំនួនជាង ៥ពាន់ហិកតា ហើយរដ្ឋបាលខេត្តកំពុងជំរុញនូវយន្តការអភិវឌ្ឍ ដូចជាអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស​ក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងជំរុញការប្រើប្រាស់ពូជប្រកបដោយគុណភាព ដល់ប្រជាកសិករ ក្នុងគោលបំណងបង្កើនទិន្នផល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm