អ៊ីស្រាអែល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​ ១១​នាក់​នៅ​តំបន់ West Bank

2023/02/23 07:30:12 pm        265

​អ៊ីស្រាអែល៖ ទាហាន​អ៊ីស្រាអែល​បាន​ឡោមព័ទ្ធ​អគារ​មួយ​កន្លែង​ក្នុង​ទីក្រុង Nablus តំបន់ West Bank ដែល​ត្រូវ​បាន​ចូល​គ្រប់គ្រង ជា​ភស្តុតាង​ចំពោះ​ការបំផ្លាញ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង​ដែល​បាន​កើត​ឡើង​។

ក្នុងចំណោម​អ្នក​ស្លាប់​មាន​ជន​ប៉ា​ឡេ​ស្ទី​ន មាន​ខ្មាន់កាំភ្លើង​យ៉ាងហោចណាស់​ ៣​នាក់ និង​ជន​ស៊ីវិល ៣​នាក់ ជា​សរុប​យ៉ាងហោចណាស់​មនុស្ស​ ១១​នាក់​បាន​ស្លាប់​។ យោង​តាម​សាក្សី និង​ពេទ្យ​យោធា​បាន​ឲ្យ​ដឹង​ថា ជន​ប៉ា​ឡេ​ស្ទី​ន​ជាង ១០០​នាក់​ផ្សេងទៀត​បាន​រង​របួស​។​ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​គ្មាន​អ្នក​ស្លាប់​ និង​របួស​ជា​ជនជាតិ​អ៊ីស្រាអែល​នោះ​ទេ​។ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បញ្ជាក់​ថា មេបញ្ជាការ​ក្រុម​ជី​ហាត​អ៊ីស្លាម ២​នាក់​ត្រូវ​បាន​ទាហាន​ឡោមព័ទ្ធ​នៅ​លំនៅឋាន ដែល​នោះ​បាន​បង្កឱ្យមាន​ការប្រយុទ្ធ​គ្នា ហើយ​មេបញ្ជាការ​ទាំងពីរ​នាក់​ត្រូវ​បាន​សម្លាប់​។​

​អ៊ីស្រាអែល​បាន​បង្កើន​ការ​វាយឆ្មក់​នៅ​តំបន់ West Bank ជាពិសេស​ក្រុង Nablus និង​តំបន់ Jenin នៅ​ក្បែរ​នោះ​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​ការវាយប្រហារ​នៅ​តាម​ដង​ផ្លូវ​ដោយ​ជន​ប៉ា​ឡេ​ស្ទី​ន ​នៅ​ក្នុង​ក្រុង​ជាច្រើន​របស់​ខ្លួន​។​ ​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ៦០​នាក់រួម​ទាំង​ខ្មាន់កាំភ្លើង និង​ជន​ស៊ីវិល​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​អ៊ីស្រាអែល​និយាយ​ថា ជនជាតិ​អ៊ីស្រាអែល​ ១០​នាក់ និង​ភ្ញៀវ​ទេសចរ​អ៊ុយ​ក្រែ​ន​ម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ក្នុង​អំឡុង​ពេលនោះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm