Xavi ថា Barcelona នឹង​ជួប​ក្រុម Manchester United ល្អ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​

2023/02/23 09:32:31 pm        89

​បាល់ទាត់៖ ​Barcelona នឹងត្រូវ​ប្រឈម​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ល្អ​បំផុត​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះនៅ​ជើង​ទី២ វគ្គ Play-Off Europa League រាត្រី​នេះ នេះ​ជាការ​លើកឡើង​របស់​អ្នកចាត់ការ Barcelona លោក Xavi Hernandez ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​។

​​បន្ទាប់ពី​ការប្រកួត​ស្វិតស្វាញ​នៅ​ជើង​ទី១ ដែល​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២ លោក Xavi Hernandez ដឹង​ច្បាស់​ថា ក្រុម​របស់លោក​ត្រូវ​រៀបចំ​ឱ្យ​ល្អ​បំផុត លេង​ល្អ​បំផុត​បើ​ចង់​ឆ្លងទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។​ ​​ការប្រកួត​ជើង​ទី១ ត្រូវបាន​គេ​មើលឃើញថា Manchester United ធ្វើបាន​ល្អ​ជាង ស្របពេល​ដែល​ជើង​ទី២ នេះ​ទៀត Barcelona និង​អវត្តមាន​កីឡាករ​សំខាន់​ពីរ Pedri និង Ousmane Dembele ដែលមាន​របួស និង Gavi ជាប់​ពិន័យ​។

​​Barcelona មុន​ការប្រកួត​យប់​នេះពួកគេ​មិនទាន់​ចាញ់​នៅឡើយ​ក្នុង​ឆ្នាំ២០២៣ នេះ​ដោយ​កំពុង​នាំមុខ​ដាច់ ៨ពិន្ទុ​ពី​ក្រុម​លេខ២ Real Madrid នៅ La liga​។ ​​ចំណែក Manchester United គិត​មកដល់​ទៅ​ពេលនេះ​មិនទាន់​ចាញ់​នៅ ឡើយ ៨ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ និង​កំពុង​ឈរ​លេខ៣ នៅ Premier League មាន ៤៩ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ៥ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm