អាល្លឺម៉ង់​បណ្ដេញ​បុគ្គលិក​ស្ថានទូត​អ៊ីរ៉ង់​ ២​នាក់​ចេញ​ជុំវិញ​ការកាត់ទោស​ប្រហារជីវិត​

2023/02/23 09:43:20 pm        278

​អាល្លឺម៉ង់៖ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ការបរទេសបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អាល្លឺម៉ង់​បានប្រកាសថា បុគ្គលិក​ពីរ​នាក់​នៃ​ស្ថានទូត​អ៊ីរ៉ង់​ជា​បុគ្គល​ដែល​លែង​ត្រូវបាន​ស្វាគមន៍ និង​បាន​បញ្ជា​ឱ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​ ជាការ​តវ៉ា​ជុំវិញ​ការកាត់ទោស​ប្រហារជីវិត​លើ​ជនជាតិ​អ៊ីរ៉ង់​សញ្ជាតិ​អាល្លឺម៉ង់​ម្នាក់​។​

​អធិការបតី​លោក​ Olaf Scholz បាន​ថ្កោលទោស​ការកាត់ទោស​ប្រហារជីវិត​នេះ ដែល​បានដាក់​ទៅ​លើ​លោក Jamshid Sharmahd ថា ​ជា​ទង្វើ​រ​ពុំ​អាច​ទទួលយកបាន ដោយ​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​លុបចោល​ការសម្រេច​នេះ​។ លោក Scholz បាន​សរសេរ​នៅលើ​បណ្តាញ Twitter ថា របប​អ៊ីរ៉ង់​ប្រឆាំង​ប្រជាជន​របស់​ខ្លួន​តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន ហើយ​មិនបាន​គោរព​សិទ្ធិមនុស្ស​។​ អាល្លឺម៉ង់​បាន​កោះហៅ​ភារៈធារី​អ៊ីរ៉ង់​ជុំវិញ​បញ្ហា​នេះ ហើយ​បាតុករ​ប្រមាណ​ ២០​នាក់​គ្រវី​ទង់ជាតិ​ប្រឆាំង​អ៊ីរ៉ង់បាន​តវ៉ា​នៅ​ខាងក្រៅ​អធិការបតី​ស្ថាន​ទីក្រុង​ប៊ែ​រ​ឡាំង​។​

​អ្នក​តវ៉ា​និយាយថា វា​ជា​ជំហាន​ដំបូង​ដ៏​ល្អ​ដែល​អាល្លឺម៉ង់​បាន​បណ្តេញ​អ្នកការទូត​ពីរ​នាក់​ចេញ ប៉ុន្តែ​ត្រូវ​ធ្វើ​រឿងរ៉ាវ​ជាច្រើន​ទៀត និង​បាន​និយាយ​ថា កាលពី​ឆ្នាំ​២០១១ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Guido Westerwelle បានធ្វើ​ដំណើរ​ដោយផ្ទាល់​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់ និង​បាន​នាំយក​អ្នក​សារព័ត៌មាន ២នាក់​ដែល​ជាប់ពន្ធនាគារ​ត្រឡប់​មក​ប្រទេស​អាល្លឺម៉ង់​ជាមួយ​លោក​វិញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm