ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ឥណ្ឌា រំពឹងបន្តកើនឡើង

2023/02/23 09:46:45 pm        291

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំាកម្ពុជា បង្ហាញនូវក្តីរំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា នៅឆ្នាំនេះ នឹងបន្តកើនឡើងថែមទៀត ពោលគឺទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរ នឹង​កើនឡើងលើស ២៥០ លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងឆ្នាំ២០២២។

លោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា លើកឡើងនៅក្នុង​ពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស) នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ទំនាក់ទំនង់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ពិតជាមានភាពរីកលូតលាស់ល្អប្រសើរ ​ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២២ កន្លងទៅនេះ មានប្រមាណ ២៥០លានដុល្លារអាមេរិក ។

លោកជំទាវ បន្តថា មានក្រុមហ៊ុនឥណ្ឌា ដែលបានចូលមករកស៊ីនៅកម្ពុជា ​មានចំនួនកើន​ឡើង​ល្អប្រសើរ បច្ចុប្បន្នមានចំនួនប្រហែល ៥០ ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅស្ថានទូតប្រចំានៅកម្ពុជា ហើយប្រសិនបើមានការទំនាក់ទំនងផ្សារភ្ជាប់ នៅការកសាងផ្លូវកាន់តែល្អប្រសើរនោះ នឹងធ្វើឱ្យ​ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរ ​កាន់តែមានការកើនឡើងថែមទៀត នៅក្នុងរយៈពេលខាង​មុខជា​បន្តបន្ទាប់។

សូមបញ្ជាក់ថា ពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា​ និងឥណ្ឌា ​បើតាមរបាយការណ៍គយ និង​រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​នៅក្នុងខែ​ មករា ឆ្នំា២០២៣ នេះ កម្ពុជាបាន​នាំ​ចេញផលិតផលទៅប្រទេសឥណ្ឌា​ មានទំហំទឹកប្រាក់ប្រមាណជាង ២២ ​លានដុល្លារអាមេរិក កើន​ឡើងជាង ១០០ ភាគរយ ក្នុងនោះភាគីឥណ្ឌានាំចូលមកវិញ ​មានទឹកប្រាកប្រមាណ ១៥ លាន​ដុល្លារអាមេរិក ធ្លាក់ចុះជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        85
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm