តាជីគីស្ថាន៖ ទូរទស្សន៍រដ្ឋចិនរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ការរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានអង្រួនប្រទេសតាជីគីស្ថានជិតព្រំដែនជាមួយចិនកាលពីវេលាម៉ោង ៨ និង ៣៧នាទីព្រឹកក្នុងជម្រៅដី ១០គីឡូម៉ែត្រ។

វីដេអូទទួលបានពី CCTV ឃើញភ្លើងពិដានយោលនៅតំបន់ហ្ស៊ីនជាំង ប្រទេសចិន ជាកន្លែងដែលមានភាពរំញ័រ។ កំណុំកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រហែល ៨២គីឡូម៉ែត្រពីតំបន់ព្រំដែនជាមួយចិន ហើយនឹងមានភាពរំញ័រខ្លាំងផងដែរនៅទីក្រុង Kashgar និងទីក្រុង Artux នៃតំបន់ហ្ស៊ីនជាំង។ ដោយឡែកទីភ្នាក់ងារព័ត៌មានស៊ីនហួរាយការណ៍ថា ការផ្គត់ផ្គង់អគ្គិសនី និងទំនាក់ទំនងនៅដំណើរការដូចធម្មតានៅទីក្រុង Kashgar ហើយនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ នៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ៕