ក្រុមបាល់ទាត់​នារី​ព័រទុយហ្កាល់ និង​ហៃ​ទី​កក់​កៅអី World Cup លើកដំបូង​ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន

2023/02/23 10:06:40 pm        69

​បាល់ទាត់៖ ​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ព័រទុយហ្កាល់បាន​កក់​កៅអី​ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ជើងឯក​ពិភព​លោក FIFA Women’s World Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​យកឈ្នះ​ក្រុម​បាល់ទាត់​នារី​កា​មេ​រូ​ន ២-១ ក្នុង​វគ្គ Play-Off នៅ​លើ​ទឹកដី​នូ​វេ​ស៊ី​ឡង់​។

​​ក្រោយ​វត្តមាន​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កា​មេ​រូ​ន Samuel Eto’O ទៅ​ទស្សនា​ការប្រកួត​ផង​ដែរ​នោះ ព័រទុយហ្កាល់​បាន​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី២២ ដោយ​កីឡា​ការិនី Kika Nazareth ស៊ុត​បាល់ Freekick បុក​របាទី និង​បន្ថែម​បញ្ចូល​ទី​បាន​សំរេច​ដោយ Diana Gomez​។​ ​ហៀបនឹង​ចប់​ការ​ប្រកួត​ទៅហើយ កា​មេ​រូ​ន​មានឱកាស​តាម​ស្មើ​វិញ​បានសម្រេច​ដោយ​កីឡាការិនី Ajara Nchout ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​កា​មេ​រូ​ន និង​អូសបន្លាយ​ដល់​វគ្គ​បន្ថែម​ម៉ោង ១៥​នាទី​ពីរ​ដង​។ នៅ​ក្នុង​ម៉ោង​បន្ថែម​បាល់​ប៉ះ​ដៃ​របស់​ខ្សែ​ការពារ​កា​មេ​រូ​ន​កីឡា​ការិនី Etelle Johnson ឆែក​ឃើញ​ដោយ VAR ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ ១១​ម៉ែត្រ​ទៅ​ខាង​ព័រទុយហ្កាល់​។ ​

Carole Costa គឺជា​អ្នក​សម្រេច​គ្រាប់​បាល់​ជ័យ​ជំនះ​ឱ្យ​ព័រទុយហ្កាល់​ឡើង​លេង​បាល់ទាត់​នារី​ជើងឯក​ពិភពលោក ២០២៣ ដោយ​ព័រទុយហ្កាល់​នឹង​ស្ថិតក្នុង​ពូ​ល E ជាមួយ​ហូ​ឡង់ វៀតណាម និង​ក្រុម​ការពារ​តំណែង​ជើងឯក​អាមេរិក​។ ​​ចំណែក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហៃ​ទីក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ផងដែរ ​ក្រោយ​យកឈ្នះ​ក្រុម​នារី​ស៊ី​លី​នៅ​វគ្គ Play-Off ដោយ​លទ្ធផល ២-១ ដូចគ្នា​។ ​ហៃ​ទី​ដែល​មាន​ចំណាត់ថ្នាក់​ពិភព​លោក​លេខ ៥៥ នឹង​ស្ថិត​ក្នុង​ពូ​ល D នៅ World Cup ជាមួយ​អង់គ្លេស ដា​ណឺ​ម៉ាក និង​ចិន​។ World Cup នារី ២០២៣ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ដល់​ថ្ងៃទី​២០ ខែ​សីហា​រៀបចំ​នៅ​អូស្ត្រាលី និង​នូ​វេ​ស៊ី​ឡង់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        35
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        61
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm