សម្ដេចតេជោឱ្យពិនិត្យការតែងតាំងស្រ្ដីជាភិបាលរងខេត្តឱ្យបានយ៉ាងតិច ២ទៅ ៣នាក់ក្នុង១ខេត្ត

2023/02/24 12:06:25 am        40

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានមាន​ប្រសាសន៍​ថា​ ដើម្បីឱ្យសមស្រប​ទៅនឹង​គោលនយោបាយ ក៏ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិស្រ្ដីនៅក្នុងសង្គម សម្ដេចឱ្យ​ពិនិត្យ​ឡើងវិញ​ចំពោះការតែងតាំងមន្រ្ដីនៅថ្នាក់ក្រោមជាតិ ជាពិសេស​តួនាទីស្រ្ដីជា​អភិបាលរងខេត្ត​ គឺឱ្យ​មាន​ស្រ្ដីយ៉ាងតិច ២ទៅ ៣នាក់ក្នុង១ខេត្ត។

​សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលពិធីនេះ​ធ្វើឡើង​នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោមានប្រសាសន៍ថា បញ្ហាការតែងតាំងមនុស្សនៅឯមូលដ្ឋាននេះ បច្ចុប្បន្នរាជរដ្ឋាភិបាល បានរុញ​ការងារ​ឱ្យទៅថ្នាក់មូលដ្ឋានកាន់តែច្រើនឡើង។ ក្របខណ្ឌថ្នាក់ជាតិ ក៏បានធ្វើវិសោធន​កម្មច្បាប់​ដើម្បីបែងចែកអាសនៈ​ដល់រាជធានី ខេត្ត និងផ្ដល់ការងាររឹតតែច្រើនដល់ថ្នាក់មូលដ្ឋានផងដែរ។

សម្ដេចតេជោពិនិត្យឃើញថា បច្ចុបបន្ននេះការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចតួចណាស់ ដូច្នេះសម្ដេចឱ្យ​មានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២ទៅ៣ក្នុង១ខេត្ត។

​សម្ដេចបញ្ជាក់ថា៖«រដ្ឋាភិបាលបានផ្ដល់អំណាចដើម្បីឱ្យមូលដ្ឋានអាចជ្រើសរើស ប៉ុន្ដែ ការស្នើមកនោះ មិនមានការ​ស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋានក្នុងការជ្រើសរើសជាអភិបាលរងខេត្ត ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន»។

សម្ដេចតេជោ ហ៊ុន សែនបន្តថា កាជ្រើសរើសមន្រ្ដីនេះ សម្ដេចស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើក​តំកើនស្រ្ដីនៅគ្រប់​តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ សម្ដេចបញ្ជាក់ថា ការផ្ដល់តួនាទីដល់​ស្រ្ដីនេះក៏​ត្រូវផ្ដល់ការងារផងដែរ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        179
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm