
អន្ដរជាតិ៖ អ្នកតំណាងរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ(U.N) និយាយប្រាប់មហាសន្និបាត U.Nថា លោកខាងលិច បានត្រៀមខ្លួនរួចរាល់ក្នុងការរុញទម្លាក់ពិភពលោកទាំងមូល ឲ្យធ្លាក់ចូលទៅក្នុងជ្រោះសង្រ្គាម ដោយសារការគាំទ្រអ៊ុយក្រែនរបស់ពួកគេ។
អំឡុងជំនួបកម្រិតខ្ពស់ អ្នកតំណាងអចិន្រ្តៃយ៍រុស្ស៊ីនៅ U.N លោក Vasily Nebenzya បាននិយាយការពារដល់គោលជំហររបស់ទីក្រុងម៉ូស្គូ។ លោក Nebenziaបាននិយាយប្រាប់មហាសន្និបាត U.N ដែលមានសមាជិក ១៩៣ប្រទេសថា លោកខាងលិចពុំបានខ្វាយខ្វល់ពីក្តីកង្វល់របស់រុស្ស៊ីនោះឡើយ ហើយពួកគេនៅតែបន្តធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធយោធាអង្គការណាតូ រំកិលកាន់តែខិតជិតព្រំដែនរបស់ពួកយើង៕
