មកដល់ល្ងាចនេះក្រុមឆ្លើយតបបន្ទាន់CDC បានរកឃើញអ្នកប៉ះពាល់កុមារី កើតជំងឺផ្តាសាយបក្សី ចំនួន១២នាក់ និង៤នាក់ មានរោគសញ្ញាធម្មតា

2023/02/24 04:24:03 am        128

ភ្នំពេញ÷ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ប្រាប់ BTV ព័ត៌មាន នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គិតត្រឹមល្ងាចនេះក្រុមការងារឆ្លើយតបបន្ទាន់ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានរកឃើញអ្នកប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 មានចំនួន១២នាក់ ក្នុងនោះ៤នាក់ មានរោគសញ្ញាធម្មតា ឋិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

លោកជំទាវ វេជ្ជបណ្ឌិត បានលើកឡើងទៀតថា មកដល់ពេលនេះមន្រី្តជំនាញរកឃើញអ្នកប៉ះពាល់ចំនួន១២នាក់ ប៉ុន្តែ៤នាក់ មានរោគសញ្ញាធម្មតា គ្មានអាការៈធ្ងន់ធ្ងរនោះទេ។ កាលណាមានរោគសញ្ញាផ្លូវដង្ហើម គឺយើងត្រូវតែប្រុងប្រយ័ត្ន ហើយក្រុមការងារឆ្លើយតបបន្ទាន់ បានយកសំណាកភ្លាម ដើម្បីបញ្ជូនមកបញ្ជាក់នៅមនី្ទរពិសោធន៍នៅក្រសួងសុខាភិបាល រាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ថ្ងៃស្អែក ក្រុមឆ្លើយតបបន្ទាន់ និងបន្តស្រាវជ្រាវនៅតាមសាលារៀន។

សូមបញ្ជា់ថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងថ្នាក់ក្រោមជាតិបាននឹងកំពុងធ្វើការអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទថ្មីនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្រ្ត នីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ ស្វែងរកប្រភពចម្លងទាំងលើសត្វ និងលើមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ និងក្នុងពីធីបុណ្យ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភះនេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏បាននាំយកថវិកា សម្ដេចតេជោ ហ៊ុន សែន ចំនួន២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព កុមារីម្នាក់អាយុ ១១ឆ្នាំ ដែលបានស្លាប់ដោយវីរុសផ្ដាសាយបក្សី (H5N1) នៅភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងផងដែរ៕ អត្ថបទ÷ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm