UN ថ្កោលទោសការវាយលុករបស់រុស្ស៊ីនៅមុនខួប ១ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន

2023/02/24 03:37:45 pm        276

​អាមេរិក៖ មហាសន្និបាទ​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង New York បាន​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​លើ​សេចក្ដី​សម្រេច ​ថ្កោលទោស​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​មួយ​ឆ្នាំ​មកនេះ​។ សេចក្ដី​សម្រេច​នេះ​បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​។

​ការសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ចំនួន​ ១៤១ ខណៈ​មាន​ប្រទេស​ ៣២​អនុបវាទ និង​ប្រទេស​ចំនួន ​៧ រួម​ទាំង​រុស្ស៊ី​ខ្លួនឯង​បោះឆ្នោត​ប្រឆាំង​។ នៅ​ក្នុង​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ក្រុម​គណៈប្រតិភូ​មួយ​ចំនួន​ធំ​បាន​ដើរចេញ អំឡុង​ការ​ថ្លែង​សុន្ទរកថា​របស់​រុស្ស៊ី​នៅ​សម័យប្រជុំ​សភា​នៃ​អង្គការ​ដើម្បី​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​តំបន់​អឺរ៉ុប។ ការ​ដើរ​ចេញ​នៅ​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិ​ក្នុង​តំបន់​អឺរ៉ុប (OSCE) និង​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​បាន​កើត​ឡើង​មួយថ្ងៃ មុន​ខួប​មួយឆ្នាំ​នៃ​ការវាយលុក​។

​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​នេះ បាន​អំពាវនាវ​ឲ្យ​មាន​សន្តិសុខ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ សេចក្ដី​សម្រេច​នេះ​ក៏បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ជាថ្មី​ផង​ដែរ​ សម្រាប់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដោយ​ច្រានចោល​ការ​អះអាង​របស់​រុស្ស៊ី​ចំពោះ​ការគ្រប់គ្រង​ផ្នែក​ជាច្រើន​នៅ​អ៊ុយ​ក​ក្រែ​ន​។ ប្រទេស​ចិន ឥណ្ឌា អ៊ីរ៉ង់ និង​អាហ្វ្រិក​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣២​ ដែល​បាន​បោះឆ្នោត​អនុបវាទ​៕

អត្ថបទ៖ សុខមាន


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        334
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        309
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm