ការប្រកួត​ស៊ី​ហ្គេម​នឹង​លក់​សំបុត្រ​ចូលរួម​ទស្សនា​តាម​ប្រភេទ​កីឡា ខណៈ​ពិធី​បើក​បិទ​នឹង​លក់​មួយ​ចំនួន​ដែរ​

2023/02/24 04:35:54 pm        230

ស៊ីហ្គេម៖ មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ឡើង​ថា​ មក​ដល់​ពេល​នេះ​ពិធី​បើកបិទ​ក៏ ដូចជា​ការប្រកួត​ប្រភេទ​កីឡា​នីមួយៗ​មិនទាន់​កំណត់​នៅឡើយ​ថា​ តើ​លក់​សំបុត្រ​ចូលរួម​ទស្សនា​ក្នុង​កម្រិត​ណា តែ​អាច​នឹង​លក់​តាម​ប្រភេទ​កីឡា​។ ​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោម​វត្តមាន​ឯកឧត្តម ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេមប្រាប់​ឱ្យដឹងថា សំបុត្រក្នុង​ពិធី​បើកបិទ​នឹង​ជជែក​គ្នា​បន្ថែមទៀត ហើយ​ទុកឱ្យ​ថ្នាក់ដឹកនាំ​ជា​សម្រេចចិត្ត តែ​យ៉ាងណា​នឹងមាន​លក់​ខ្លះ ខណៈពេល​នេះ​មាន​ប្រទេស​ជាច្រើន និង​ភ្នាក់ងារ​ទេសចរ​នានា​សុទ្ធតែ​សួរ​ពី​បញ្ហា​នេះ​។​ ​ឯកឧត្តម​អគ្គលេខាធិការ​បាន​បន្ត​ទៀតថា ចំពោះ​ការប្រកួត​កីឡានឹងត្រូវ​លក់​សំបុត្រ​តាម​ប្រភេទ​កីឡា​ដែលមាន​ប្រជាប្រិយ ដូចជា​បាល់ទាត់​(​បុរស​) បាល់ទះ គុន​ខ្មែរ និង​កីឡា​ដែល​ទទួលបាន​ការគាំទ្រ​មួយចំនួនទៀត ប៉ុន្តែ​អាច​លក់​តែ​ការប្រកួត​របស់​ក្រុម​កីឡាករ​ម្ចាស់ផ្ទះ​ប្រកួត​ជាមួយ​ប្រទេស​ផ្សេងៗ​តែប៉ុណ្ណោះ​។​

​សូម​ជម្រាបជូន​ថា គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ខាង​បច្ចេកទេស​ បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមកីឡា​ថ្នាល និង​ក្រុមកីឡា​ជម្រើសជាតិ​ឈានទៅ​សម្រិតសម្រាំង​ ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សរុប ៩៣៨​នាក់ (​កីឡាការិនី ៣៤៦​នាក់​) និង​គ្រូបង្វឹក ១៧៦​នាក់ដែលមាន​គុណ​ផល​ខ្ពស់ និង​សីលធម៌​ល្អ ព្រមទាំង​អនុរក្ស​ចំនួន​ ៥២​នាក់ឱ្យ​ប្រកួត​ស៊ី​ហ្គេម ២០២៣ ខណៈ​ប៉ា​រ៉ា​ហ្គេមមាន​កីឡាករ-កីឡាការិនី ១៦៥​នាក់​ប្រកួត​លើ​ ១៣​ប្រភេទ​កីឡា ក្នុង​ជាង ​១០០​វិញ្ញាសា​​។ ស៊ី​ហ្គេម ២០២៣ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសាដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈ​ពិធី​បើក​ផ្លូវការ​ថ្ងៃទី៥ ខែឧសភា ឯ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដំណើរការ​ប្រកួតពីថ្ងៃ​ទី៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ពោល​គិត​ត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈនេះអាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅសល់​ ១០០​ថ្ងៃ​គត់​៕

​អត្ថបទ​៖ គង់ ហួន 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm