ធឿន ធារ៉ា ប្តេជ្ញា​យកឈ្នះ​កីឡាករ​ម៉ា​រ៉ុ​ក Oussama el Kouche ឱ្យបាន​នៅ​សង្វៀន​ខា​រ៉ា​បាវ​

2023/02/24 04:57:57 pm        131

​គុនខ្មែរ៖ ​កីឡាករ​គុន​ខ្មែររហ័ស​នាម​អ្នកលេង​ពូថៅ​ដៃ ធឿន ធារ៉ា នឹង​បង្ហាញ​វត្តមាន​នៅលើ​សង្វៀន​ស្ទឹងមានជ័យ​របស់​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​ចុង​សប្តាហ៍​នេះ​ ហើយដោយ​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ម៉ា​រ៉ុ​ក​។

មុន​មកដល់​សង្វៀន​បាយ័ន ធឿន ធារ៉ា​ បានធ្វើ​ឲ្យ​កក្រើក​ប្រទេស​ថៃ ក្រោយ​ផ្ដួល​កីឡាករ​លំដាប់​កំពូល​ថៃ Saiyok Pumphanmuang ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​១ ដើម្បី​គ្រង​ខ្សែក្រវាត់ និង​ពានរង្វាន់​របស់​ព្រះមហាក្សត្រ​ថៃនៃ​ព្រឹត្តិការណ៍ Thai Fight 100 Years Nakhon Ban កាលពី​រាត្រី​ថ្ងៃទី​២៤ ខែធ្នូ ​ចុងឆ្នាំ២០២២ កន្លងទៅ។​ ​​សម្រាប់​ការ​មកកាន់​សង្វៀន​បាយ័ន​នេះដែរមិនមែនជា​លើក​ទី១ ឡើយ​សម្រាប់​ ធឿន ធារ៉ា ដោយ​កូនសិស្ស​របស់លោកគ្រូ ​អេ​ ភូ​ថង ​រូបនេះ​ធ្លាប់​បង្ហាញខ្លួន​ជាច្រើនលើក​រួចមកហើយ ​ដោយ​ទទួលបាន​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់​។ ​​ធឿន ធារ៉ា​ នឹង​បង្ហាញខ្លួន​នៅ​សង្វៀន​ខា​រ៉ា​បាវ ​ជាស​ង្វៀន​ដែលមាន​អ្នកគាំទ្រ​គុន​ខ្មែរ​ចូល​ទស្សនា​ច្រើន​បំផុត​ប្រចាំ​សប្តាហ៍។

​​សម្រាប់​ដៃគូ​របស់ ធឿន ធារ៉ា នៅ​ថ្ងៃអាទិត្យ​នេះដែរ​គឺ​កីឡាករ​ម៉ា​រ៉ុ​ក Oussama el Kouche ដែលជា​កីឡាករ​មាន​បទពិសោធ​ប្រហាក់ប្រហែល​នឹង​ ធឿន ធារ៉ា​ដែរ និង​ធ្លាប់​ឈ្នះ​កីឡាករ​ថៃ​ជាច្រើនរូប​ផងដែរ​នៅ​ទឹកដី​ថៃ​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ម៉ា​រ៉ុ​ក​រូបនេះ​មាន​កំពស់ ១.៨៨​ម៉ែត្រ ធ្លាប់​ប្រកួត ៦២លើក​ឈ្នះ ៤៥ ចាញ់ ១៤ ស្មើ ៣ និង​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់ ១២លើក​។ ​​ដូច្នេះ​សូម​បងប្អូន​ទស្សនិកជន​កុំ​ភ្លេច​តាមដាន​ទស្សនា​ជំនួប​ដ៏​កក្រើក​នេះ នៅ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​របស់​ទូរទស្សន៍​បាយ័ន​ចាប់ពី​វេលា​ម៉ោង ៦ល្ងាច​ថ្ងៃអាទិត្យ​តទៅ​ផ្សាយ​ផ្ទាល់​ទូរទស្សន៍​បាយ័ន និង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Bayon and BTV Boxing រួមជាមួយ​នឹង​ដៃគូ​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm