Daniel Sturridge គ្រោង​ផ្លាស់​ទៅកាន់​ក្រប​ខណ្ឌ​អាមេរិក​

2021/04/27 09:11:39 pm        131

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Liverpool, Daniel Sturridge កំពុង​ស្ថិត​ក្នុង​ផ្លូវ​ផ្លាស់​ទៅកាន់​ក្រប​ខណ្ឌ​អាមេរិក Major League Soccer ហើយ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Mirror​។ ​មក​ដល់​ពេល​នេះខ្សែប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​រូប​នេះ​នៅ​ទំនេរ​មិន​លេង​អោយ​ក្លិប​ណា​ឡើយ ចាប់​តាំង​ពី​ចាក​ចេញ​ពីក្លិប​ទួរគី Trabzanspor ​តាំងពី​ខែ​មីនា ​ឆ្នាំ២០២០ កន្លងទៅ​។

​​Sturridge ថ្មីៗ​នេះ​ទើប​ទទួល​ការ​ពិន័យ ៤​ប្រកួត​ និង​ទឹក​ប្រាក់ ១៥​ម៉ឺន​ផោន​ក្រោយ​ពាក់ព័ន្ធ​នឹង​រឿង​ភ្នាល់​។​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Daniel Sturridge ពិតជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ធ្លាប់តែ​អតីត​កាល​ជា​កំពូល​ខ្សែប្រយុទ្ធ​ម្នា​ក់នៅ English Premier League​។​ ​ក្នុង​រដូវ​កាល​ដំបូង​ជាមួយ Liverpool គេ​រក​បាន ៣១គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៤៣ប្រកួត និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី២ ក្នុង​រដូវ​កាល ២០១៣-២០១៤ ពីក្រោម Luis Suarez តែ​ក្រោយមក​បញ្ហា​របួស​ធ្វើ​អោយ​គេ​ខកខាន​ឱកាស​នៅ​លើ​ទីលាន​។ ​អតីត​កីឡាករ​របស់ West Brom, Chelsea និង Manchester City រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ក្លិប​នៅ​អាមេរិក​ទាក់ទង​រួមមាន DC United និង Inter Miami របស់ David Beckham៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm