ស​.​ស​.​យ​.​ក ភ្នំពេញ និង​បឹងកេត​ទទួលបាន​ដៃគូ​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និង​កុមារ​រយៈពេល ៣​ឆ្នាំ​

2023/02/24 06:06:12 pm        130

​បាល់ទាត់៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញ និង​ក្លិប​បាល់ទាត់​បឹងកេត​បាន​ប្រកាស​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ AIA Cambodia ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និង​កុមារ​រយៈពេល ៣ឆ្នាំចាប់ពី​ឆ្នាំ​២០២៣ រហូតដល់​ឆ្នាំ​២០២៥ ខាងមុខ។​

​ការចុះ​អនុស្សារណ​យោគយល់​គ្នា​នេះបានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈនៅ​អគារ​ខេ​រា​នី ដោយ​ AIA ​បាន​ក្លាយជា​ដៃគូ​ឧបត្ថម្ភ​ផ្លូវការ​ដល់​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​វិទ្យាល័យ ព្រមទាំង​ការត្រៀម​រៀបចំ​កម្មវិធី ២​ផ្សេងទៀតរួមមាន​ការប្រកួត​បា​ល់​ទាត់​កុមារ និង​ការប្រកួត​បាល់ទាត់​ក្នុងចំណោម​បុគ្គលិក ឬ​ Cooperate Cup។​ ​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេតបាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ចំពោះ​ការចុះ​កិច្ចព្រមព្រៀង​នេះដើម្បី​រួមចំណែក​លើក​ស្ទួ​ក​វិស័យ​កីឡា​បាល់​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​ក្លិប ក៏ដូចជា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ដៃគូ។ តាមរយៈ​នេះភាគី​ទាំង៣ បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​រៀបចំ​ព្រឹត្តិការណ៍ ដើម្បី​គាំទ្រ​វិស័យ​កីឡាក្នុង​គោល​បំណង​លើកទឹកចិត្ត ក៏ដូចជា​បណ្ដុះ​​នូវ​ឆន្ទៈ​របស់​យុវជន​ឲ្យ​សម្រេច​ក្ដី​សុ​បិ​ន្ដ​របស់ខ្លួន និង​ប្រែ​ក្លាយទៅជា​កីឡាករ​ជម្រើសជាតិ​នា​ថ្ងៃ​អនាគត។​

​ឯកឧត្តម ឃុ​ត ចាន់​ដា​រ៉ា អនុប្រធាន​ប្រចាំការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ បានបង្ហាញ​សុទិដ្ឋិនិយម​ដូចគ្នា ក្រោយ​ទទួលបាន​ដៃគូ​ចូលរួម​អភិវឌ្ឍន៍​បាល់ទាត់ ដោយ​ឯកឧត្តម​រំពឹងថានឹង​ជំរុញ​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​នានា ពិសេស​ការប្រកួត​ជើងឯក​វិទ្យាល័យកាន់តែ​មាន​ភាព​ផុសផុល ក្នុងការ​ប្រកួត​រដូវ​កាល​ថ្មីឆ្នាំ​២០២៣ ដែល​គ្រោង​រៀបចំ​នា​ខែមិថុនាដល់​ខែសីហា​ខាងមុខ។​ ​ទន្ទឹម​ជាមួយគ្នា​ដែរលោក​ Andrew Loh ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ AIA Cambodia ​បាន​អះអាងថា ក្រៅពី​ឧបត្ថម្ភ​គាំទ្រ​ការប្រកួត​ជើងឯក​វិទ្យាល័យ លោក​រីករាយ​ក្នុងការ​រៀបចំ​ពានរង្វាន់​យុវជន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​បន្ដវេន តាមរយៈ​ការផ្ដល់​ឱកាស​ឲ្យ​យុវជន និង​កុមារ​ទូទៅ​ចូលរួម​ប្រកួត។ រីឯ​ការប្រកួត​ពានរ​ង្វាន់​ក្នុងចំណោម​បុគ្គលិក​ការងារ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​រងារ​កាន់តែ​ល្អប្រសើរ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm