Manchester United វាយបក Barcelona ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ Europa League

2023/02/24 06:29:06 pm        127

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានធ្វើការ​វាយបក​នៅ​វគ្គ​ទី២ ដើម្បី​យកឈ្នះ​ក្រុម​កំពូល​តារាង La Liga, FC Barcelona ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Europa League​។​

​​បន្ទាប់ពី​ការនាំ​មុខ​មួយ​គ្រាប់​មុន​ដោយ Barcelona នៅ​វគ្គ​ទី១ ពី​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Robert Lewandowski ក្រោយ​កំហុស​របស់ Bruno Fernandes នោះ Manchester United បាន​ផ្លាស់ប្តូរ​កីឡាករ​បម្រុង​ចូល​ពីរ​នាក់​នៅ​វគ្គ​ទី២ រួមមាន Fred និង Antony​។​ ​​កីឡាករ​ប្រេ​ស៊ី​ល​ទាំង ២​នាក់​នេះហើយ​គឺជា​រក​គ្រាប់​បាល់​បាន​ដោយ Fred តាម​ស្មើ​នៅ​នាទី​ទី៤៧ និង Antony ស៊ុត​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៧៣​។ ​​នេះ​ជា​លើកដំបូង​ហើយ​ដែល Barcelona ធ្លាក់​ពី​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​ឡើង​មិន​ដល់​វគ្គ ១៦ក្រុម​ចុងក្រោយ​រាប់​ពី​រដូវ​កាល ១៩៩៨-៩៩​។

​​នេះ​ក៏​ជា​បរាជ័យ​ដំបូង​របស់ Barcelona ដែរ​រាប់​ពី​ខែតុលា បញ្ចប់​ដំណើរ​មិនដែល​ចាញ់ ១៨ប្រកួត​ជាប់​គ្នា​។ ​​Manchester United នៅពេលនេះ​ទុក​បេសកកម្ម Europa League ត្រឹមនេះ ដោយ​ត្រូវ​បន្តដំណើរ​ទៅ​កីឡដ្ឋាន Wembley ជួប​ជាមួយ Newcastle United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ថ្ងៃ​សៅរ៍​នេះ​។ ​​សម្រាប់​លទ្ធផល​ផ្សេងទៀត ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​វគ្គ Play-Off ឡើង​វគ្គ ១៦ក្រុម​រួមមាន Juventus, Sevilla, Sporting, Leverkusen, Union Berlin, Shakhtar Donetsk និង Roma៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        91
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        104
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm