ចិន​អំពាវនាវ​ឲ្យ​មានបទ​ឈប់​បាញ់​ និង​ការចរចា​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​ចូល​ដល់​ឆ្នាំ​ទី​២

2023/02/24 06:41:06 pm        186

​ចិន៖ ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​រុស្ស៊ី បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​អ៊ុយ​ក្រែ​ន និង​ទីក្រុង Moscow និង​បើក​ឲ្យ​មាន​ការចរចា​ជា​ផ្នែក​មួយ​នៃ​សំណើ​ ១២​ចំណុច​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​។

​ផែនការ​ដែល​បាន​បញ្ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ក្រសួងការបរទេស​ចិន​ក៏បាន​ជំរុញ​ឲ្យ​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​លើ​រុស្ស៊ី​ផង​ដែរ ជា​វិធានការ​ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​នៃ​ទីតាំង​នុយក្លេអ៊ែរ ការ​បង្កើត​ឲ្យ​មាន​ច្រក​របៀង​មនុស្សធម៌សម្រាប់​ការ​ជម្លៀស​ជន​ស៊ីវិល និង​ជំហាន​ដើម្បី​ធានា​បាន​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ ក្រោយ​ការផ្អាក​ដែល​បាន​បណ្ដាល​ឲ្យ​តម្លៃ​ស្បៀង​អាហារ​សកល​ហក់​ឡើង​ខ្ពស់​។​ ​ប្រទេស​ចិន​តែងតែ​អះអាង​មករ​ហូត​នូវ​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ក្នុង​ជម្លោះ​នេះ ប៉ុន្តែ​ពុំបាន​កំណត់​ព្រំដែន​នៃ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ទេ ហើយ​ក៏បាន​ពុំបាន​រិះគន់​រុស្ស៊ី​លើ​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ដែរ ខណៈ​ចោទប្រកាន់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ពី​បទ​បង្កជម្លោះ និង​ដុត​បញ្ឆេះ​ជម្លោះដោយ​ការ​ផ្ដល់​អាវុធ​ជា​បន្ត​បន្ទាប់​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​។

​ប្រទេស​ចិន​ និង​រុស្ស៊ីបាន​ពង្រឹង​គោល​នយោបាយ​បរទេស​រវាង​ប្រទេស​ទាំង​២ ​ដើម្បី​ប្រឆាំង​សណ្ដាប់​ធ្នាប់​សន្តិសុខ​អន្តរជាតិ​សេរីនិយម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ អ្នកការទូត​ជាន់ខ្ពស់​ចិន​លោក Wang Yi បាន​បញ្ជាក់​ជាថ្មី​ពី​ទំនាក់ទំនង​រឹងមាំ​នៃ​ប្រទេស​ទាំង​២ នៅ​ពេល​លោក​បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow នៅ​សប្ដាហ៍​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        457
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        349
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm