គិតត្រឹមឆ្នាំ២០២២ រដ្ឋបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតព្យួរការងារចំនួនជាង ១៣៤ប៊ីលានរៀល

2023/02/24 08:23:19 pm        192

ភ្នំពេញ៖ រដ្ឋមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ-១៩ សរុបចំនួនជាង ៣៥ម៉ឺន ៤ពាន់នាក់ ស្មើថវិកាប្រមាណជាង ១៣៤ប៊ីលានរៀល។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបិទ​សន្និបាត​បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ បានមានប្រសាសន៍ថា បើទោះជាស្ថានភាពជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់សេដ្ឋកិច្ច-សង្គមយ៉ាងណា ក៏ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​និយោជិត​ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបាន​ដំឡើងជាបន្តបន្ទាប់រហូតទៅដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុង១ខែៗ សម្រាប់ឆ្នាំ២០២៣ បើបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួល ចាប់ពី ២១៧ ដល់ ២២៨ដុល្លារអាម៉េរិក ក្នុង១ខែ។

ឯកឧត្តមរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្នុងបរិបទកូវីដនេះដែរ ក្រសួងការងារ បានផ្តល់វគ្គ​បណ្តុះបណ្តាល​ជំនាញទន់ ដល់កម្មករនិយោជិតប្រមាណ ​៦ម៉ឺន ៨ពាន់នាក់។ ក្នុងនោះ ក៏បានបាន​ពង្រឹងការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីផលវិបាក ដោយសារការរីករាលដាល​នៃជំងឺកូវីដ-១៩ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដល់ម្ចាស់រោងចក្រ សហគ្រាស និង​កម្មករនិយោជិត ដើម្បីចូលរួមអនុវត្តសំដៅធានាបាននូវនិរន្តរភាពអាជីវកម្ម ផលិតកម្ម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបាន​ចុះបញ្ជី​នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​សរុបចំនួនជាង ១ម៉ឺន ៦ពាន់សហគ្រាស ដែល​មានកម្មករនិយោជិតចំនួន ១,៥លាននាក់ ​ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៣,៩៨ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm