រាល់ការដាក់ពាក្យ និងសម្ភាសន៍ការងារ ក្នុងវេទិកាការងារ មិនតម្រូវបង់ប្រាក់នោះទេ

2023/02/24 08:31:30 pm        567

ភ្នំពេញ៖ ជាការកត់សម្គាល់ តាមរយៈវេទិកាការងារ ដែលរៀបចំឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមានការគិតថ្លៃ ឬតម្រូវឲ្យបង់ប្រាក់ថ្លៃបំពេញពាក្យណាមួយនោះទេ គ្រាន់តែអ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ សូមត្រៀម​ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យ ដើម្បីជួបសម្ភាសន៍ផ្ទាល់​ជាមួយតំណាងក្រុមហ៊ុន នៅវេទិកាការងារផ្ទាល់តែម្តង។

ក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣នេះ កញ្ញា ជិន ស្រីនីត និងលោក រ៉ា វាសនា ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បាននិយាយថា ការមកដាក់ពាក្យ ដើម្បីជួបសម្ភាសន៍ការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃក្រសួងការងារ និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនមានការចំណាយថ្លៃទិញពាក្យ ឬបង់ប្រាក់ក្នុងការជួបសម្ភាសន៍​ជាមួយ​ក្រុមហ៊ុន​​ណា​មួយនោះទេ ដោយមានភាពងាយស្រួល និងគ្រាន់តែភ្ជាប់មកជាមួយនូវប្រវត្តិរូប​សង្ខេប (CV) អត្តសញ្ញាបណ្ណ និងរៀបចំខ្លួនឲ្យបានសមរម្យ ដើម្បីជួបសម្ភាសន៍ជាមួយតំណាង​ក្រុមហ៊ុន​ក្នុងវេទិកាការងារនេះ។

កញ្ញា ម៉ៅ ចន្ថា មន្រ្តីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៃក្រុមហ៊ុន វ័នម័រ លីមីតធីត បានឲ្យ ប៊ីធីវី ដឹងដែរថា គិតមកដល់ពេលនេះ ក្រុមហ៊ុនបានចូលរួមតាំងបង្ហាញការងារ ក៏ដូចជាជួប​សម្ភាសន៍ជាមួយអ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរបទពិសោធន៍ការងារជាច្រើនលើក ច្រើន​សារមកហើយ ដោយមិនមានការគិតថ្លៃអ្វីទេពីពួកគាត់។

កញ្ញា បានឲ្យដឹងថា ការចូលរូមសហការជាមួយមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិក​ប្រកបដោយគុណភាព និងទាន់តម្រូវការ​របស់ស្ថាប័ន។ បន្ថែមពីនេះទៀត គឺបានចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរក​ការងារ ឲ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់។

សូមជម្រាបជូនថា វេទិកាការងារសម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានក្រុមហ៊ុនធំៗចំនួន៨ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ៥៩២កន្លែង។ ក្រុមហ៊ុនក្នុងនោះមាន៖ ហាងម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន WOW NOW, ក្រុមហ៊ុន KOFI, ក្រុមហ៊ុន វ័នម៉រ, ធនាគារឯកទេស AEON, ក្រុមហ៊ុន Land &home EL&H, ធនាគារមហានគរ និងក្រុមហ៊ុន ទ្រូម៉ាន់នី (Truemoney)។ វេទិកាការងារនេះ រៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព​ និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

វេទិកាការងារនេះ ជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាស​ដល់​សាធារណៈជន​ទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm