ជនរងគ្រោះដោយសារមីន បង្ហាញការខ្លោចផ្សារនៃសង្គ្រាម និងអំពាវនាវយុវជនថែរក្សាសន្តិភាព

2023/02/24 09:24:14 pm        521

ភ្នំពេញ៖ ប្រជាពលរដ្ឋបានរងគ្រោះដោយសារគ្រាប់មីន រហូតក្លាយជាជនមានពិការភាព បាន បង្ហាញនូវការឈឺខ្លោចផ្សារ បង្កឡើងដោយសង្គ្រាម ហើយបានអំពាវនាវដល់យុវជនជំនាន់ក្រោយ សូមរួមគ្នាថែរក្សាសន្តិភាព ​ដែលរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន រកបានដោយលំបាក ។

ប្រជាពលរដ្ឋមានពិការភាព រស់នៅក្នុងខេត្តសៀមរាប និងកំពង់ធំ បានលើកឡើងថា ពួកគាត់​បានឆ្លងកាត់ នៃរបបជាច្រើននៅកម្ពុជា រួមទាំងបានជួបបញ្ហាសង្គ្រាមជាច្រើនឆ្នាំ ជាពិសេសភាពឈឺចាប់ ក្នុងសម័យខ្មែរក្រហម ដ៏ឃោរឃៅយ៉ងឃ្នង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ ធ្វើទុក្ខបុកម្នេញ បង្ខំឲ្យធ្វើការហួសកម្លាំង និងបង្អត់អាហារជាដើម ។

ពលរដ្ឋបានបន្តថា ដោយសារបញ្ហានៃសង្គ្រាមនេះហើយ ធ្វើឲ្យពួកកាត់ បានបាត់បង់អវៈយវៈ រស់នៅដោយភាពលំបាក ជាមួយនឹងជីវិតមានពិការភាពនេះ រួមទាំងព្រាត់ប្រាស់នូវសាច់ញាតិ រត់ចោលភូមិកជាស្រុកកំណើត ​ដោយសង្គ្រាមនេះហើយ បានបង្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានដេសដាសនៅលើដី ក្នុងដី និងក្នុងទឹកជាដើម បង្កជាសោកនាដកម្មជាច្រើនបន្តទៀត ដល់ពលរដ្ឋកម្ពុជា មានស្លាប់ ពិការ របួស បង្អាកនូវការប្រកបអាជីវកម្មផ្សេង... ។

ក្នុងសារលិខិត នាឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានអំពាវនាវបងប្អូនកូនក្មួយ បើឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំដំ កុំដុត កុំកែច្នៃ និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ​ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍​ជា​បន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ​ឬប្រតិបត្តិករបោសសំអាតមីន ដែលនៅ​ជិតបំផុត ​ដើម្បីយកគ្រាប់ទាំងនោះកម្ទេចចោល ។

សម្ដេចតេជោ បានដាស់តឿនបន្ថែមថា កុំប៉ះពាល់វត្ថុដែលសង្ស័យជាមីន ​ឬគ្រាប់មិនទាន់ផ្ទុះ ហាមលក់ដូរ ទិញ រក្សាទុក កែច្នៃមីន និងគ្រាប់មិនទាន់ផ្ទុះ ​កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាប់ ឬសង្ស័យមានមីន ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        32
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm